អធិការដ្នាននគរបាលខណ្ឌ៧មករា ដឹកនាំក្រុមការងារបន្ត​ជួបជុំ​ ហូបអំបុក​ខ្មែរ ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​ តាមការអំពាវនាវសម្តេចតេជោ ហ៊ុន សែន

ចែករំលែក៖

ភ្នំពេញ ៖ តបតាមការអំពានាវពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពី​ជួបជុំ​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា  លោកអធិការដ្នាននគរបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារចូលរួម​ជួបជុំ​ហូប​អំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ​ នៅរមណីយដ្ឋានប្រវត្តិ​សាស្ត្រវត្តភ្នំ ខណៈនៅតាមបណ្តា​ខេត្ត​នានា​ទូទាំងប្រទេស ក៏មាន​ការជួបជុំ​ សប្បាយ ដោយ​ទឹកមុខ​ញញឹមញញែម ក្នុង​ស្មារតី​រួមគ្នា ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ​ ។

ថ្មីៗកន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា សូមធានាសុវត្ថិភាពជូនពលរដ្ឋ និងអំពាវនាវឲ្យបងប្អូនជនរួមជាតិ ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមកំសាន្តសប្បាយ ទាំងនៅក្នុងរាជធានីភ្នំ ពេញ និងនៅតាមបណ្តាខេត្តនានា ចូលរួមសប្បាយក្នុងពិធីហូបអំបុកទាំងអស់គ្នា នៅថ្ងៃទី៩ វិច្ឆិកា អំបុកថែជាតិ សាសនា និងព្រះមហាក្សត្រ

ពិតណាស់ សន្តិភាពបាននាំមកនូវភាពសុខសាន្ត សេចក្តីសុខ ជូនប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់បានគេងលក់ស្កប់ ស្កល់ ដូចពាក្យមួយឃ្លា «នគរទទួលបានសន្តិភាព ទើបគ្រួសារមានសេចក្តីសុខ» ដោយ ៖ ស រស្មី 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print