(UPDATE)៖ រថយន្តដឹងកម្មករកម្មការិនីបើកគេចពីរថយន្តបាឡែន ធ្លាក់ពីផ្លូវក្រឡាប់ផ្ងារជើងរងរបួសធ្ងន់ស្រាល៥៧នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានកម្មករកម្មការិនី៥៧នាក់រងរបួសធ្ងន់ស្រាលត្រូវសមត្ថកិច្ចនគរបាលហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្តនិងមន្ទីរបង្អែកស្រុកប្រតិបត្តិជីភូដើម្បីសង្គ្រោះ ។

12421555_943073822414345_445417509_n

កាលពីវេលាម៉ោង៥ និង០៥នាទីល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

លោកអ៊ុចសារ៉ន នាយការិយាល័យនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកតូយ៉ូតា CAMARY បាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AH-5161 បើកបរដោយឈ្មោះ ប៉ៅសុវណ្ណ ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរអាជីវករលក់ដូរដែលមានទីលំនៅផ្លូវលេខ១១ សង្កាត់ដង្កា ខណ្ឌដង្កោ រាជធានីភ្នំពេញបើកបរទិសដៅពីកើតមកលិចលុះមកដល់ចំណុចកើតហេតុខាងលើបានបើកបត់ឆ្វេងឆ្លងថ្នល់ជាតិដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះក៏មានរថយន្តដឹកកម្មករកម្មការិនីមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយចំណុះ៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-4352 បើកបរក្នុងទិសដៅស្របគ្នាពីកើតមកលិចដែរ ក្នុងល្បឿនលឿនវ៉ាក់និងរថយន្តបាឡែនក៏ចាប់ហ្វ្រាំងតែចាប់ហ្វ្រាំងមិនទាន់ក៏បួងចង្កូតមកស្តាំតែគេចមិនផុតជ្រុលទៅបុករថយន្តបាឡែនយ៉ាងពេញទំហឹងតែម្តងបណ្តាលឲ្យរថយន្តដឹកកម្មកររេចង្កូតធ្លាក់ផ្លូវក្រឡាប់ផ្ងារជើងចូលហាវថ្នល់ចាក់កម្មករកម្មការិនីចេញពីរថយន្ត បណ្តាលឲ្យបោកក្បាលទៅលើដីរដូករណែលរងរបួសធ្ងន់ធ្ងរ១០នាក់ សន្លប់ស្តូកស្តឹង៣៧នាក់ របួសបែកក្បាលបែកមុខបែកមាត់រលាត់ដៃជើងធ្ងន់សន្លប់គរលើគ្នា និង១០នាក់ផ្សេងទៀតរបួសស្រាលត្រូវសមត្ថកិច្ចហៅរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត១០នាក់ និងបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិជីភូ៤៧នាក់ដើម្បីសង្គ្រោះ ។

រីឯអ្នកបើកបររថយន្តបង្កឈ្មោះប៉ៅ សុវណ្ណ របួសស្រាលត្រូវសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត កសាងសំណុំរឿងចាត់ការតាមនីតិវិធី រីឯអ្នកបើកបររថយន្តដឹកកម្មករបានរត់គេចខ្លួនបាត់ស្រមោល ។

ចំពោះរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងអូសយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងដើម្បីដោះស្រាយតាមច្បាប់ ៕

600676_1031277880249218_2953489841535285693_n

1003584_1031277843582555_6371642877113923094_n

947368_1031277823582557_4574386156775231439_n

IMG_4551.JPG

IMG_4555.JPG

IMG_4552.JPG

IMG_4553.JPG

IMG_4547.JPG

IMG_4549.JPG

IMG_4550.JPG

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print