ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗដោយសារតែរថយន្តមិនសា្គល់ម៉ាក និងមិនចាំសា្លកលេខ១គ្រឿងមកបុកពីមុខពេញទំហឹងរួចផ្លោងទៅសា្លប់ភ្លាមៗនៅជិតបង្គោលភ្លើង ចំណែកម៉ូតូផ្លោងទៅចូលក្រោមរថយន្តគេ ដែលចតស្ងៀមស្ថិតក្បែរចិញ្ចើមថ្នល់ ។
បង្កការភា្ញក់ផ្អើលកាលពីវេលាម៉ោង២ និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៦នេះ តាមបណ្ដោយផ្លូវលេខ៣៦០ កែងនិងផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះពេជ្រ បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជាជំនួយការក្រុមហ៊ុនស្តារសែល (ក្រុមហ៊ុន០១៨) ស្នាក់នៅផ្ទះលេខ៥៨៨ ផ្លូវជាតិលេខ៥សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ។
តាមប្រភពពីកន្លែងកើតហេតុអោយដឹងថា ករណីគ្រោះថា្នក់ខាងលើនេះ គឺកើតឡើងខណៈពេលដែល បុរសជនរងគ្រោះ កំពុងតែជិះម៉ូតូតែម្នាក់ឯងម៉ាក(ឌូក)ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ1FC-7722ម្នាក់ បានត្រូវរថយន្តមិនសា្គល់ម៉ាក និងមិនចាំសា្លកលេខ១គ្រឿង តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងទិសដៅពីជើងទៅត្បូងដែលបើកបរបញ្ច្រាសទិសគ្នាក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា។ ក៏បុកពេញទំហឹង បណ្តាលឱ្យជនរងគ្រោះជាមា្ចស់ម៉ូតូ ផ្លោងទៅជិតបង្គោលភ្លើងស្លាប់ភ្លាមៗ ចំណែកម៉ូតូរបស់ជនរងគ្រោះផ្លោងទៅចូលក្រោមរថយន្តម៉ាកឡិចស៊ីស470 ពណ៌ខ្មៅ ដែលកំពុងចតនៅមុខមីក្រូហិរញ្ញវត្ថុប្រាសាក់ ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្នានបានទៅដល់កន្លែងកើតហេតុហើយក៏បានទាក់ទងទៅសាច់ញាតិសព ឱ្យមកទទួលយកជនរងគ្រោះទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកម៉ូតូជនរងគ្រោះត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ៕
...
ដោយ៖ ស រស្មី