នគរបាលព្រហ្មទណ្ឌក្រសួង ចាប់ខ្លួនអនុប្រធានភូមិនិងប្រពន្ធតាមដីការតុលាការ ពីបទ «រំលោភលើទំនុកចិត្ត»

ចែករំលែក៖

ភ្នំពេញ៖ អនុប្រធានភូមិនឹងជាអ្នករកសីុទិញ.លក់ដី ២នាក់ប្តីប្រពន្ធ កាលពីព្រឹកថ្ងៃទី១ មករា ២០១៦ ត្រូវបានសមត្តកិច្ចនគរបាលការិយាល័យសើុបការ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយជាប់ពាក់ពន្ធពីបទ«រំលោភលើទំនុកចិត្ត» ។

IMG_4594

សមត្ថកិច្ចបានអោយដឹងថា បុរសជាប្តីឈ្មោះណែម ណាន អាយុ៤៧ឆ្នាំ មុខរបរជាអនុប្រធានភូមិ និងប្រពន្ធឈ្មោះតេង សុខជា អាយុ៥៣ ឆ្នាំ មានអាស័យដ្ឋាននៅភូមិស្លែង ឃុំត្រពាំវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ប្តីប្រពន្ធ២នាក់នោះត្រូវកំលាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនកាលពីថ្ងៃ៣១ធ្នូ វេលាម៉ោង១០ និង២០ នាទីព្រឹក នៅចំណុចហាងលក់កាហ្វេ ផ្លូវបំបែកជិតគល់ស្ពាន៧ មករា ស្ថិតនៅឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៏ទោសុខ ខេមរិន ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួង និងយោងតាមដីការបង្គាប់ឲ្យនាំខ្លួនលេខ៧៩៩ ត.ព្រ និងលេខ ៨០០ ត.ព្រ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ របស់លោកម៉ុង មុនីសោភា ចៅក្រមស៊ើុបសួរសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់ប្តី និងប្រពន្ធពីបទ «រំលោភលើទំនុកចិត្ត »។ បទល្មើសនេះជនសង្ស័យជាអនុប្រធានភូមិ និងប្រពន្ធ បានប្រព្រឹត្តពីថ្ងៃទី១៧ តុលា ២០១៥ នៅរាជធានីភ្នំពេញ ។

ពុំមានប្រភពពត៍មានបញ្ជាក់ពីអង្គហេតុ នៃការចាប់ខ្លួនអនុប្រធានភូមិ និងប្រពន្ធ ពាក់ពន្ធបទរំលោភទំនុកចិត្តនោះទេ សមត្តកិច្ចគ្រាន់តែបង្ហើបថា ជាការអនុវត្តតាមដីបញ្ជារឲ្យនាំខ្លួនរបស់ចៅក្រមសើុបសួរតែប៉ុណ្ណោះ ។ ក្រោយពីឃាត់ខ្លួនជនសង្ស័យហើយ សមត្តកិច្ចបាននាំខ្លួនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញតាមនិតិវិធី ៕

IMG_4593

IMG_4595

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print