លោក នុត ពុធដារ៉ា ដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ចុះសួរសុខទុក្ខ លោក ស៊ុំ វង់ សមាជិកក្រុមប្រឹក្សាសង្កាត់ពងទឹក ដែលមានជម្ងឺ

ចែករំលែក៖

​ភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ ចុះសួរសុខទុក្ខលោក ស៊ុំ វង់ សមាជិកក្រុមប្រឹក្សាសង្កាត់ពងទឹក វ័យ ៧០ឆ្នាំ ដែលកំពុងមានជម្ងឺ និងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ និងបានឧបត្ថម្ភផ្លែឈើ ចំនួន ០១កន្ត្រក និងថវិកា ចំនួន ៥០០.០០០រៀលផងដែរ ។

​លោកអភិបាលខណ្ឌ បានផ្តាំផ្ញើ និងសាកសួរសុខទុក្ខដល់លោក ស៊ុំ វង់ ដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ពងទឹក ជាតាំងពីអាណត្តិមុនៗមក សូមឲ្យលោកបន្តខិតខំថែរក្សាសុខភាព និងព្យាបាលឲ្យបានត្រឹមត្រូវ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឲ្យមានសុខភាពល្អឡើងវិញ ក្នុងការបន្តបំពេញការងារបម្រើសង្គមជាតិ ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ពងទឹក តាមរយៈការចូលរួមចំណែក​អភិវឌ្ឍមូលដ្ឋានយើង ក្រោមការដឹកនាំប្រកបដោយកិតិ្តបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ៕

image4

image1

image3

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print