ឆ្នាំថ្មី២០១៦បានឈានចូលមកដល់ហើយកាលពីរំលងអាធ្រាតហើយពិធីទទួលឆ្នាំថ្មីឆ្នាំនេះមានភាពខុសប្លែកពីឆ្នាំមុនៗដោយសារតែមានការគម្រាមកំហែងវាយប្រហារពីក្រុមភេរវកម្មអិស្លាមបង្កើតរដ្ឋ ។
នៅក្នុងតំបន់អាស៊ីុ កោះហុងកុងបានស្វាគមន៍ពិធីឆ្លងឆ្នាំយ៉ាងអាធិកអាធម្ម បើទោះបីមិនមែនជាចូលឆ្នាំរបស់ខ្លួនក្តី។
នៅកំពុងផែ Viteriaកោះហុងកុង ដែលជាកំពុងផៃមមាញឹកបំផុតតំបន់អាសុី មានពិធីបាញ់កាំជ្រួចផ្កាភ្លើងយ៉ាងគគ្រឹកគគ្រែងបំផុត។ នៅក្នុងប្រទេសចិនវិញ រដ្ឋាភិបាលក៏បានរៀបចំពិធីទទួលឆ្នាំថ្មីនៅតាមទីក្រុងធំៗ ដោយមានការយាមល្បាតតឹងតែងបំផុត ដោយសារតែកាលពីឆ្នាំ២០១៥ ក្នុងពិធីស្វាគមន៍ឆ្នាំថ្មីនោះដែរក៏មានការប្រជ្រៀតជាន់លើគ្នាបណ្តាលឲ្យមានអ្នកស្លាប់ដល់ទៅ៣៦នាក់ ។
នៅក្នុងប្រទេសម៉ាឡេស៊ីុវិញ រដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងសន្តិសុខរាប់មឺុននាក់ការពារខ្លាចមានការវាយប្រហារភេរវកម្មកើតឡើង ដោយកន្លងមកប៉ូលិសម៉ាឡេស៊ីុបានចាប់ខ្លួនមនុស្សដល់ទៅ៥០នាក់ពាក់ព័ន្ធនិងក្រុមអិស្លាមបង្កើតរដ្ឋ។
អូស្ត្រាលីបានឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី២០១៦ដោយបាញ់កាំជ្រួចផ្កាភ្លើងយ៉ាងគគ្រឹកគ្រែងនៅទីតាំង operahouse ។ ជារៀងរាល់ឆ្នាំអូស្ត្រាលីមានពិធីបាញ់កាំជ្រួចផ្កាភ្លើងធំជាងគេ ដោយមានពលរដ្ឋរាប់សែននាក់បានទៅទស្សនា។ ក្រៅពីនេះនៅមានប្រទេសជាច្រើនស្វាគមន៍ឆ្នាំថ្មីយ៉ាងអាធិកអាធម្មបំផុត។
ផ្ទុយទៅវិញក៏មានប្រទេសជាច្រើនមានភាពស្ងប់ស្ងាត់ដូចនៅទីក្រុងប៉ារីសនិងនៅអាមេរិកជាដើមដោយសារតែរងការគម្រាមកំហែងពីក្រុមភេរវកម្ម។ នៅអាមេរិកក្រុមFBI បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលបាននិយាយថា មានផែនការវាយការប្រហារមួយ រៀបចំដោយពួកISIS នៅបូរីញ៉ូយ៉ក នៅថ្ងៃឆ្លងឆ្នាំសាកល ២០១៦។ FBI បានចោទប្រកាន់បុរសអាយុ២៦ឆ្នាំ ឈ្មោះ Emanuel Lutchman ពីបទរៀបចំផែនការវាយប្រហារ នៅក្នុងអាហារដ្ឋាន និងរង្គសាល នៅក្នុងតំបន់ Rochester។
Emanuel ត្រូវបានចោទប្រកាន់ថា បានផ្តល់មធ្យោបាយគាំពារដល់ពួកISIS។ ពិធីបាញ់កាំជ្រួចឆ្លងឆ្នាំ ត្រូវបានលប់ចោលដោយសារតែមានរលកនៃការគំរាមភេវរកម្ម ប៉ុន្តែសកម្មភាពសប្បាយដទៃទៀត នៅតែបន្តសកម្មភាពជាធម្មតា។
យោងតាមរបាយការណ៍ Lutchman ធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ នៅក្នុងឆ្នាំ ២០០៦។ ហើយគាត់ចាត់ទុកខ្លួនឯង ជាម៉ូស្លិមសាសនិក។
ប្រែសម្រួល៖ ម៉ែវ សាធី