ខេមរៈ សិរីមន្ដ ត្រៀមចេញទៅច្រៀងរកលុយជួយក្មេងកំព្រា និងមន្ទីរពេទ្យនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ចុងឆ្នាំ២០១៩នេះ តារាចម្រៀងលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត នឹងចេញដំណើរទៅកាន់ទឹកដីនៃប្រទេសបារាំងដើម្បីចូលរួមកម្មវិធីប្រគំន្ត្រីមួយចំនួនដើម្បីយកថវិកាមួយចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងក្មេងកំព្រានៅកម្ពុជា។
​បញ្ចប់ការធ្វើជាគណកម្មការក្នុងកម្មវិធីប្រកួតចម្រៀងធំមួយនៅកម្ពុជាមិនបានប៉ុន្មានផងស្រាប់តែតារាចម្រៀងរូបនេះបញ្ចេញគម្រោងចេញទៅច្រៀងនៅលើទឹកដីនៃប្រទេសបារាំង។ តាមការបង្ហើបរបស់ផលិតករម្នាក់លើកឡើងថា តារាចម្រៀងរូបនេះនឹងចេញពីកម្ពុជាទៅច្រៀងនៅប្រទេសបារាំងចុងឆ្នាំ២០១៩នេះ។ ប្រភពពីអ្នកជិតដិតនឹងតារារូបនេះបញ្ជាក់ថា លោក ខេមរៈ សិរីមន្ត កម្រនឹងទទួលយកការចេញទៅច្រៀងនៅក្រៅប្រទេសណាស់ ពិសេសចំរដូវកាលកើបលុយបែបនេះ។ ទោះជាយ៉ាងណាលោកមានឱកាសកម្សាន្តផងដែរតាមលក្ខណៈគ្រួសារ។ ប្រភពលើកឡើងថា ការសម្តែងច្រៀងរាំលើកដំបូងរបស់លោកនឹងធ្វើឡើងនៅសប្តាហ៍ទី២នៃខែធ្នូឆ្នាំ២០១៩នេះនៅភោជនីយដ្ឋានបែបខ្មែរមួយនៅក្រុងប៉ារីសដែលជិតនឹងតំបន់ដែលសម្បូរដោយប្រជាជនខ្មែររស់នៅ។
​អ្វីដែលគេកោតសរសើរគឺការចេញច្រៀងនៅលើទឹកដីនៃប្រទេសបារាំងនេះក៏ក្នុងបំណងចែករំលែថវិកាមួយចំនួនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់ក្មេងកំព្រាដែលខ្វះទីពឹងផងដែរ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print