សម្តេចតេជោ ហ៊ុន សែន រំភើប ខណៈក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ​ ក្រុម​Cambodia U19​(កម្ពុជា​)​យកឈ្នះគូប្រជែង​ក្រុម​ Brunei DS U19(ព្រុយណេ)​ ក្នុងលទ្ធផល ៣-០

ចែករំលែក៖

ភ្នំពេញ៖ វិស័យកីឡានៅកម្ពុជាសម័យតេជោ មានការរីកចម្រើន វិវឌ្ឍន៍ ប្រកបដោយសក្តានុពល គួរជាទីមោទនៈភាពជាតិបំផុត មិនខុសឡើយយុគ្គសម័យសង្គមរាស្ត្រនិយម។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ក៏បាន សូមកោតសរសើរដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ​ ក្រុម​Cambodia U19​(កម្ពុជា​)​យកឈ្នះគូប្រជែង​ក្រុម​ Brunei DS U19(ព្រុយណេ)​ ក្នុងលទ្ធផល ៣:០ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញនារាត្រីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Championship 2020។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា សូមអរគុណបងប្អូនប្រជាពលរដ្ឋដែលគាំទ្រវិស័យកីឡា ជាពិសេសក្មួយៗដែលបានចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន ក៏ដូចជាតាមទូរទស្សន៍​ និងគេហទំព័រកីឡាផ្សេងៗ។

សម្តេចក៏សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគជ័យជាបន្តបន្ទាប់ទៀត៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print