ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានមកចូលរួម កម្សាន្តសប្បាយ ក្នុងឱកាសបុណ្យអុំទូកនាឆ្នាំ២០១៩ នេះបាននិយាយរិះគន់យ៉ាងចាស់ដៃទៅដល់កន្លែងផ្ញើ ម៉ូតូ មួយកន្លែងនៅជុំវិញផ្សាររាត្រី ដែលយកថ្លៃផ្ញើម៉ូតូ១គ្រឿង ចាប់ពីតម្លៃពី៥០០ ០ទៅ១០០០០ម៉ឺនរៀល ចំណែកឯរថយន្តក្នុងមួយគ្រឿង តម្លៃ ១៥០០០ ម៉ឺនរៀល។
គេនាំគ្នានិយាយនៅព្រឹកថ្ងៃទី១៣ខែ វិច្ឆិកាថា ទីតាំងម្តុំផ្សាររាត្រី ដែលតំបន់ (A ) គឺជាតំបន់ដែលសាលារាជធានីភ្នំពេញ ហាមឃាត់ក្នុងការដាក់ជាកន្លែងផ្ញើ កង់ ម៉ូតូ និងរថយន្ត ក្នុងពេលព្រះរាជពិធីបុណ្យអុំទូក នោះ។
ប៉ុន្តែទោះយ៉ាងណា អភិបាលខណ្ឌដូនពេ ញ គឺលោក សុខ ពេញវុធ បានប្រឆាំងនឹងបទបញ្ជា របស់អាជ្ញាធររាជធានី ដោយបើកដៃឲ្យកូនចៅរបស់ខ្លួន យកទីតាំងជុំវិញផ្សាយរាត្រីធ្វើជាកន្លែងផ្ញើម៉ូតូ រថយន្តទៅវិ ញ។
គេបានរិៈគន់បន្តថា៖ មុនពេលមានព្រះរាជពិធីបុណ្យ អុំទូកចាប់ផ្តើម អាជ្ញាធរាជធានី ក៏បានចុះណែនាំ ដល់អ ភិបាលខណ្ឌដូនពេ ញផងដែរ ព្រោះដើម្បីសុវត្ថិភាពនៅជុំវិ ញផ្សាររាត្រីមិនអនុញ្ញាតឲ្យ ទីតាំងនោះ ធ្វើជាកន្លែង ផ្ញើម៉ូតូ រថយន្តនោះទេ ហើយ ក្នុងឱកាសនោះ អភិបាលខណ្ឌដូនពេញ ក៏បានអះអាងមុខអាជ្ញាធរ រាជធានីភ្នំពេញថា មិនឲ្យតំបន់ជុំវិញផ្សារ រាត្រីមានកន្លែងផ្ញើ ម៉ូតូ រថយន្តនោះទេ ។ ប្រភពដដែលបានប ញ្ជាក់ថា ៖ ប៉ុន្តែដឹងអីដល់ពេលព្រះរាជពិធីបុណ្យ អុំទូកចាប់ផ្តើម ស្រាប់តែលោក សុខ ពេញវុធ បានបញ្ជាឲ្យប្រធានសណ្តាប់ ធ្នាប់ខណ្ឌ គឺលោកគឹម វុត្ថា និង លោកកែម ហេង ជាអនុប្រធានផ្នែកសណ្តាប់ធ្នាប់ យកកន្លែងផ្សាររាត្រី និងតំបន់សំខាន់ៗមួយចំ នួនទៀត ដែលត្រូវហាមឃាត់ធ្វើជាកន្លែង ផ្ញើម៉ូតូ រថយន្ត យកលុយដាក់ហោប៉ៅទាំងបំពាន។ សូមបញ្ជាក់ថាលោក គឹម វុត្ថា និងលោកកែម ហេង កាលពីមុនជាអ្នករកស៊ី ផ្ញើ កង់ ម៉ូតូ រថយន្តតែប៉ុណ្ណោះ ។ ប៉ុន្តែឥឡូវតំណែងធំនៅក្នុ ង ឭខណ្ឌដូនពេញយ៉ាងឡូ យហើយសុទ្ធតែមានកូនចៅដើរហែ ហ មទៀត ។
ជុំវិញករណីខាងលើនេះ អ្នកសារព័ត៌មាន មិនអាចទំនាក់ទំនងអភិបាល ខណ្ឌដូនពេញ ដើម្បីបំភ្លឺបានទេ៕
ដោយ៖ សហការី