លោក ហ៊ុយ វណ្ណៈ ៖ សម្តេចតេជោ ហ៊ុន សែន បានយកជ័យជម្នះ៣យ៉ាងបន្ថែមទៀត ជូនប្រជាជនកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មាន កម្ពុជា បានលើកឡើងថា៖ សម្តេចតេជោ ហ៊ុន សែន បានយកជ័យជម្នះ៣យ៉ាងបន្ថែមទៀត ជូនប្រជាជនកម្ពុជា ។ សារនេះត្រូវបានលោកបង្ហោះលើ Facebook ផ្លូវការ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បញ្ជាក់យ៉ាងដូច្នេះថា៖ សម្តេចតេជោ ហ៊ុន សែន បានយកជ័យជម្នះ៣យ៉ាងបន្ថែមទៀត ជូនប្រជាជនកម្ពុជា៖
១- សម្តេចតេជោ ហ៊ុន សែន ដឹកនាំយ៉ាងអង់អាច រក្សាបាន «កម្ពុជាសន្តិភាព»! ដោយវាយបំបាក់ផែនការរដ្ឋប្រហារ៩វិច្ឆិការបស់ពួកទុច្ចរិតចង្រៃ ឲ្យបរាជ័យយ៉ាងអាម៉ាស់។ បើពួកចង្រៃនេះចូលមកអុកឡុកកម្ពុជាបាន នោះប្រជាជនកម្ពុជា គ្មានឱកាសកម្សាន្តរីករាយបុណ្យអុំទូកឡើយ។ ប៉ុន្តែ ពួកចង្រៃចាញ់ដោយអាម៉ាស់ និងមិនអាចមានឱកាសបំផ្លាញកម្ពុជាសន្តិភាពបានឡើយ។
ទី២- សម្តេចតេជោ ហ៊ុន សែន នឹង «រក្សាបានប្រព័ន្ធអនុគ្រោះ EBA សម្រាប់ជាផលប្រយោជន៍ប្រជាជនកម្ពុជា» ពីព្រោះ សម្តេច មានភាពចាស់ទុំក្នុងការធ្វើការងារទាំងកម្រិតការទូត នយោបាយ និងបច្ចេកទេសជាមួយ EU និងបណ្តាប្រទេសជាសមាជិក។ នៅក្នុងការពិតនៃនយោបាយ បរទេសនឹងបន្តជ្រើសយក សម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋបុរសខ្លាំង ធ្វើជាដៃគូបន្តទៀត ដើម្បីរក្សានិងពង្រឹងផលប្រយោជន៍ទូលំទូលាយ ទាំងនយោបាយ និងសេដ្ឋកិច្ច។ បរទេសមិននៅត្រាំត្រែងជាមួយអ្នកខ្សោយ នាំខាតពេលវេលានោះឡើយ។
ទី៣- សម្តេចតេជោ ហ៊ុន សែន ដែលមានសមត្ថភាពដឹកនាំរឹងមាំនៅកម្ពុជា បានកំពុងលើកកិត្តិស័ព្ទកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសដ៏វាងវៃ ទន់ភ្លន់ ម៉ឺងមាត់ និងប្រកបដោយគោលការណ៍ច្បាស់លាស់។ កម្ពុជា ឈរជាមួយបរទេសគ្រប់កម្រិតក្នុងភាពជាដៃគូស្មើសិទ្ធិ និងស្មើភាពក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គ្រប់ជ្រុងជ្រោយ និងកាន់តែស៊ីជម្រៅ។ ជយោ! កម្ពុជា សន្តិភាពអមតៈ។ ដោយសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងនៅព្រឹកថ្ងៃខែឆ្នាំដដែលនេះ មានប្រសាសន៍ថា៖ គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់ ខណៈបុណ្យអុំទូក៣ថ្ងៃ បញ្ចប់ដោយបរិយាកាសសប្បាយរីករាយក្រៃលែង ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កូនក្មួយយុវជន និង ភ្ញៀវទេសចរអន្តរជាតិបានយល់កាន់តែច្បាស់អំពីតម្លៃសន្តិភាព ក៏ដូចជាកេរ្ត៍ដំណែលនៃទំនៀមទម្លាប់ប្រពៃណីដ៏ល្អឯករបស់កម្ពុជាយើង ខណៈព្រះរាជពិធីបុណ្យអុំទូករយៈពេល៣ថ្ងៃ បានបញ្ចប់ប្រកបដោយបរិយាកាសសប្បាយរីករាយក្រៃលែងទាំងនៅក្នុងរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្តនានាទូទាំងប្រទេស ។

សម្តេចតេជោ មានប្រសាសន៍សង្កត់ធ្ងន់ថា “គ្មានសន្តិភាពគឺគ្មានអ្វីៗទាំងអស់”។

ទន្ទឹមនេះ សម្តេចតេជោ ហ៊ុន សែន សូមអរគុណដល់សមត្ថកិច្ច និង កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរអោយមានឱកាសបានសប្បាយរីករាយនៅទូទាំងប្រទេស។

ហ្វេសប៊ុកផេកសម្តេចតេជោ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា នេះ ថា “ខ្ញុំក៏សូមអរគុណដល់ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ឋនានារួមទាំងអង្គការ សមាគម ភ្នាក់ងារក្រុមគ្រូពេទ្យ សិល្បៈករ សិល្បៈការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់ដែលបានចូលរួមចំណែកនៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូកដែលមានរយៈពេល៣ថ្ងៃកន្លងមកនេះជូនបងប្អូនប្រជាពលរដ្ឋបានសប្បាយរីករាយប្រកបដោយភាពអធិកអធម្មបំផុត។ ការចូលរួមរបស់បងប្អូនគឺកំពុងជំរុញអោយសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ”៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print