ភ្នំពេញ រថយន្ត២គ្រឿងបុកគ្នានៅផ្លូវបែកជាបួនបណ្តាលឲ្យរថយន្តខូចខាតទាំងសងខាង តែសំណាងមិនមានអ្នកណាម្នាក់រងរបួសនោះទេ ។
ហេតុការណគ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពីម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី១៣មខែវិច្ឆិកា ឆ្នាំ ២០១៩ ស្ថិតនៅតាមផ្លូវព្រះនរោត្តមកែងនិង ផ្លូវលេខ១១៣ នៅសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកូរ៉េពណ៌សពាក់ស្លាកលេខភ្នំពេញ 2Al -8597 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១១៣ក្នុង ទិសដៅជើងមកត្បូង ខណៈមកដល់ភ្លើងស្តុបព្រះអង្គអេង ភ្លើងស្តុបបានលោតជាសញ្ញាពណ៌ក្រហមតែអ្នកបើករថយន្តមិនបានឈប់ក៏នៅតែបន្តបើកទៅមុខទៀតស្របពេលនោះក៏មានរថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីតពណ៌ ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ 2AA-5051 ដោយភ្លើងស្តុបលោតសញ្ញាពណ៌ខៀវតម្រូវឲ្យគេបើកបានចេញមុខ បានជ្រុលបុកជាមួយរថយន្តកូរ៉េបណ្ដាលឱ្យខូចខាតរថយន្តទាំង២គ្រឿង តែសំណាងមិនមានអ្នកណាម្នាក់រងរបួសនោះទេ។
បន្ទាប់ពីកើតហេតុភាគីទាំងសងខាងនិយាយមិនត្រូវគ្នាសមត្ថកិច្ចចរាចរខណ្ឌបឹងកេងកងបានប្រគល់រថយន្តទាំងពីរទៅឲ្យខាងការិយាល័យចរាចរផ្លូវគោករាជធានីភ្នំពេញដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ