នគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីលួចម៉ូតូ

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងធ្វើការឃាត់ខ្លួនករណីលួចម៉ូតូ។ការឃាត់ឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១២ខែវិច្ឆិការឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះល្វែងកំពុងសាងសង់ ផ្លូវបេតុង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ ឈ្មោះ គុជ សុផានិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរគ្មាន ជនជាតិខ្មែរ ស្នាក់នៅ មិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះ ឆេង ធា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរជាងសំណង់ ជនជាតិខ្មែរ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

ប្រភពពីសមត្ថកិច្ចដដែលបានបន្តទៀតថាមុនពេលកើតហេតុជនរងបានទុក ម៉ូតូ០១គ្រឿង ម៉ាកហុងដា​សេ​១២៥ ផលិតឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DO-2734 នៅក្នុងផ្ទះល្វែងដែលកំពង់សាងសង់ដោយមិនបានដកកូនសោចេញនោះទេពេលនោះស្រាប់តែលេចមុខជនសង្ស័យបានដើមកឃើញសភាពស្ងាត់ក៍ធ្វើសកម្មភាពចូលលួចបញ្ឆេះជិះចេញតែដោយសារជនរងគ្រោះឃើញទាន់ក៍ស្រែឆោឡោដេញតាមហើយបានជួបនឹងកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាងកំពង់ល្បាតក៍ឃាត់ខ្លួនបានតែម្តងហើយបានប្រគល់ម៉ូតូឲ្យទៅជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print