ខេត្តពោធិ៍សាត់ យ៉ាងហោចបុរសចិត្តស្រាលចំនួន ២នាក់សម្រេចចងព្យួកធ្វើអត្តឃាតជាបន្តបន្ទាប់ ត្រូវបានគេសង្ស័យអាចមានវិបត្តិក្នុងគួសារ ។
យោងតាមរបាយការណ៍នគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សុខ សាយ អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ បច្ចុប្បន្ន រស់នៅភូមិ.សង្កាត់កើតហេតុ បានចងព្យួកធ្វើអត្តឃាតក្នុងផ្ទះ ខណៈប្រពន្ធហាមការផឹកសុី ។ របាយការណ៍បន្តថា សពបានឃើញនៅវេលាម៉ោង២០ និង៣០នាទី ថ្ងៃច័ន្ទ ១៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុង.ខេត្តពោធិ៍សាត់ ។
ដោយឡែក របាយការណ៍នគរបាលស្រុកតាលោសែនជ័យឯនេះវិញ នៅវេលាម៉ោង១០ និង៤០នាទីព្រឹក ថ្ងៃទី១២ ខែឆ្នាំដដែល ស្ថិតក្នុងភូមិបត់រំដួល ឃើញុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្រទះឃើញសាកសពក្នុងព្រៃដែលគេសង្ស័យចងព្យួកធ្វើអត្តឃាតផងដែរ សាកសពឈ្មោះ ថៃ ទីនី អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ.ឃើញុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល បច្ចប្បន្ន មកស្នាក់នៅភូមិ.ឃុំកើតហេតុ សង្ស័យបណ្ដាលមកមានវិបត្តិគ្រួសារ ។
របាយការណ៍ដដែលបន្តទៀតថា ករណីអត្តឃាតពីផ្សេងគ្នាខាងលើ ស្ថាប័នជំនាញសហការចុះស្រាវជ្រាវ និងពិនិត្យត្រឹមត្រូវ ទើបប្រគល់ទទួលសាកសពជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ បុឹម ពិន