ម៉ូតូបើកបុករថយន្តធុនធំបណ្តាលឲ្យបុរសម្នាក់ស្លាប់បាតបង់ជីវិត ម្នាក់ទៀតរបួសធ្ងន់

ចែករំលែក៖

ខេត្តកណ្តាល៖ បុរស២នាក់ជិះម៉ូតូឌុបគ្នាបើកបោះពួយយ៉ាងលឿនជ្រុលទៅបុករថយន្តធុនធំដែលបើកបរច្រាស់ទិសគ្នា បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតយ៉ាងអណោចអធ័ម រីឯបុរសជាអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ។ ដោយឡែកអ្នកបើកបររថយន្តធុនធំបានរត់គេចខ្លួនបាត់ស្រមោល ។

IMG-20160101-WA0012

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២៤-២៥ កាលពីវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះ មឿន មករា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅក្នុងភូមិកោះគ្របបាយ ឃុំសំរោងលើ ស្រុកអង្គស្នួល ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ1CA-6893និងអ្នករួមដំណើរជាមួយម្នាក់រងរបួសធ្ងន់មិនត្រូវបានស្គាល់​អត្តសញ្ញាណ ។ ចំណែកឯរថយន្តម៉ាកFUSO ពណ៌សលាយខៀវ ពាក់ស្លាកលេខព្រះសី​ហនុ3A-25​38 បើកបរដោយជនមិនស្គាល់អត្តសញ្ញា​ណ ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់ស្រមោល ។

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុប​គ្នាតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ ដោយល្បឿនលឿននិងមិនមានពាក់មួកការពារសុវត្ថិភាព ។ លុះមកដល់ចំណុចកើតហេតុពុំដឹងជាមានឧបសគ្គអ្វីនៅខាងមុខនោះទេ ទើបបណ្តាលឲ្យម៉ូតូរេចង្កូតជ្រុលទៅបុករថយន្តFUSO បើកបរក្នុងទិសដៅបញ្ច្រាសគ្នាពេញមួយទំហឹង បណ្តាលឲ្យបុរសជាអ្នកបើកបរម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នករួមដំណើរជាមួយរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយឡែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ។

បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ស្រុកអង្គស្នួលចុះទៅធ្វើការវាស់វែងដកហូតយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

IMG-20160101-WA0013

IMG-20160101-WA0014

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print