ប្រទេស​៤​ចូលរួម​ពិភាក្សា​រក​សន្តិភាព​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្ងៃ​ទី​១៦​ មក​រា​

ចែករំលែក៖

​លោក​ Khawaja​ Asif​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ប៉ា​គី​ស្ថាន​ កាលពី​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​បាន​ថ្លែង​ថា​ ប្រទេស​៤​ រួម​មាន​ប៉ា​គី​ស្ថាន​,​ អា​ហ្វ​ហ្គា​នី​ស្ថាន​,​ អា​មេ​រិ​ក​ និង​ចិន​ នឹង​ចូលរួម​ពិភាក្សា​នៅ​ថ្ងៃ​ទី​១៦​ ខែមករា​ ឆ្នាំ​២០១៦​ ដើម្បី​ពិភាក្សា​ស្វែងរក​ផ្លូវ​មួយ​ឆ្ពោះទៅ​រក​ការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ។​

041071-afghanistan-unrest-taliban

​នេះ​ជា​កិច្ច​ខិតខំ​ប្រឹងប្រែង​រវាង​ប្រទេស​ពាក់ព័ន្ធ​ខាងលើ​នេះ​ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​មាន​កិច្ចចរចា​សន្តិភាព​ឡើង​វិញ​រវាង​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ នឹង​ក្រុម​ឧទ្ទាម​តា​លី​បង់​ ។​

​កិច្ច​ពិភាក្សា​ស្តី​អំពី​សន្តិសុខ​រវាង​ក្រុម​ឧទ្ទាម​តា​លី​បង់​ នឹង​រដ្ឋាភិបាល​ត្រូវ​បាន​ធ្វើ​ឡើង​លើក​ដំបូង​នៅ​ដើមខែ​កក្កដា​ ឆ្នាំ​២០១៥​ ប៉ុន្តែ​មិន​សម្រេច​បាន​លទ្ធផល​ ។​ ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​បន្ត​ពិភាក្សា​គ្នា​ដើម្បី​សន្តិភាព​បន្ត​ទៀត​ ប៉ុន្តែ​ត្រូវ​ប្រកាស​លុប​ចោល​គម្រោងការ​នេះ​ទៅ​វិញ​ ដោយសារ​តែ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ថា​ មេដឹកនាំ​តា​លី​បង់​ Mullah​ Omar​ ត្រូវ​កងកម្លាំង​រដ្ឋាភិបាល​បាញ់​សម្លាប់​នៅ​ក្នុង​ចុងខែ​កក្កដា​ ឆ្នាំ​២០១៥​នោះ​។​

​ប្រទេស​ទាំងនេះ​បាន​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​ឈាន​ដល់​បញ្ចប់​បញ្ហា​ជាប់​គាំង​ដល់​ដំណើរការ​សន្តិភាព​ ក៏​ដូច​ជា​ជំហាន​យ៉ាង​សំខាន់​នាំ​ឲ្យ​បញ្ឈប់​ការ​វាយប្រហារ​របស់​ក្រុម​តា​លី​បង់​ផង​ដែរ​ ៕

3.si_

...

ប្រែសម្រួល៖ ថាច់ យ៉ាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print