គ្មាន​សមត្ថកិច្ច​ អាជ្ញាធរ​ហ៊ាន​បង្ក្រាប​ ទីតាំង​ល្បែង​និង​សង្វៀនមាន់​របស់​ ជា​ លាង​ហេង

ចែករំលែក៖

​​ខេត្ដកោះកុង​៖​ លោក​ ជា​ លាង​ហេង​ ដែល​ជាម​ន្ដ្រី​បម្រើ​ការងារ​ការិយាល័យ​ អ្នកតំណាង​រាស្ដ្រ​បាន​នឹង​កំពុង​ចេញ​មុខ​ បើក​ទីតាំង​សង្វៀនមាន់​ជាមួយនឹង​ល្បែង​ យូគី​យ៉ាង​គគ្រឹកគគ្រេង​នៅ​សួនសត្វ​ខេត្ដ​ កោះកុង​ និង​មិន​មានការ​បង្ក្រាប​ពី​សមត្ថ​ កិច្ច​ឬ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅឡើយ​ទេ​ ។​

ase

​កន្លង​មក​លោក​ ជា​ លាង​ហេង​ តែង​ យកស​.​ជ​.​ណ​របស់​ក្រុមហ៊ុន​ LYP​ របស់​ ឧកញ៉ា​លី​ យ៉ុ​ង​ផាត់​ ដែល​ស្នើ​សុំ​បើក​ បន្ថែម​មុខ​ល្បែង​មួយ​ចំនួន​ទៀត​សម្រាប់​ កាស៊ីណូ​របស់​គាត់​គឺ​កាស៊ីណូ​កោះកុង​ និង​កាស៊ីណូ​អូរ​ស្មាច់​ ។​ បើ​ទោះជា​លោក​ ជា​ លាង​ហេង​ មិន​មានច្បាប់​អនុញ្ញាត​ និង​បើក​ល្បែង​យូគី​ សង្វៀនមាន់​ ក្នុង​ដី​ សួនសត្វ​ មិនមែន​ឋិត​នៅ​ក្នុង​លិខិត​ ស​.​ជ​.​ណ​នេះ​ក៏​ដោយ​ ។​ អាជ្ញាធរ​ខេត្ដ​ សមត្ថកិច្ច​ ក៏​ដូច​ជា​ខាង​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ពុំ​ទាន់​មាន​ចំណាត់ការ​នៅ​ ឡើយ​ទេ​ ដោយ​សង្ស័យ​ថា​ ការ​បើក​ល្បែង​ របស់​លោក​ ជ​*​ា​ លាង​ហេង​ អាច​នឹង​ត្រូវ​ ចំណាយ​ប្រាក់​ តាម​រយៈ​ការ​ឃុបឃិត​គ្នា​ លក្ខណៈ​ប្រព័ន្ធ​ ។​

​លោក​ ជា​ លាង​ហេង​ មន្ដ្រី​ការិយាល័យ​អ្នកតំណាង​រាស្ដ្រ​ បើក​បន​ល្បែង​ បាន​បំពាន​ផង​ដែរ​ទៅ​នឹង​អនុសាសន៍​របស់​ សម្ដេច​តេ​ជោ​ ធ្លាប់​មាន​ប្រសាសន៍​ថា​ “​សមត្ថកិច្ច​ មន្ដ្រីរាជការ​ ត្រូវ​ដកខ្លួន​ពី​ ល្បែងស៊ីសង​”​ ។​

​គេ​ឃើញ​មាន​ពលរដ្ឋ​ខ្មែរ​ មន្ដ្រី​រាជ​ ការ​ អ្នក​រកស៊ី​ និង​ជនជាតិ​ថៃ​ផង​ដែរ​បាន​ ប្រមូលផ្ដុំ​គ្នា​យ៉ាង​កុះករ​ ចូល​លេងល្បែង​ យ៉ាង​អនាធិបតេយ្យ​ និង​ក៏​ជា​បញ្ហា​ព្រួយ​ បារម្ភ​ផង​ដែរ​ពី​មជ្ឈដ្ឋាន​របស់​ប្រជា​ពល​ រដ្ឋ​ ខ្លាច​កើត​មាននូវ​បទល្មើស​ដែល​នឹង​ ផ្ដើម​ចេញពី​ប្រភព​នៃ​បន​ល្បែង​ ។​

​មន្ដ្រី​សាលាខេត្ដ​បាន​បង្ហើប​ថា​ លោក​ ជា​ លាង​ហេង​ បាន​ជ្រក​ក្រោម​ស​.​ជ​.​ណ​ លេខ​១០៥២​របស់​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ សម្រាប់​ក្រុមហ៊ុន​របស់​ឧកញ៉ា​លី​ យ៉ុ​ង​ ផាត់​ ដែល​គាត់​ស្នើ​សុំ​ដាក់​បន្ថែម​មុខ​ ល្បែង​ក្នុង​ទីតាំង​កាស៊ីណូ​របស់​គាត់​ ។​ ផ្ទុយ​ ទៅ​វិញ​ លោក​ ជា​ លាង​ហេង​ ចាត់​ទុក​ ថា​ គាត់​មានច្បាប់​អនុញ្ញាត​ បន្ទាប់​ពី​ ជួល​ដី​សួនសត្វ​ក្នុង​១​ខែ​ប្រមាណ​៣០​លាន​ រៀល​សម្រាប់​បើក​សង្វៀនមាន់​ ល្បែង​ យូគី​យ៉ាង​អនាធិបតេយ្យ​នេះ​ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ នគរវត្ដ​មិន​ អាច​ទាក់ទង​បាន​ទេពី​មេបន​ល្បែង​ លោក​ ជា​ លាង​ហេង​ និង​ជាម​ន្ដ្រី​បម្រើ​ការងារ​ ការិយាល័យ​អ្នកតំណាង​រាស្ដ្រ​ នៅ​រសៀល​ ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ ដោយ​គ្មាន​ លេខ​ទូរស័ព្ទ​ ។​

​ដោយឡែក​លោក​ឧត្ដមសេនីយ៍​ សំ​ ឃិ​ត​វៀន​ ស្នងការ​នគរបាល​ខេត្ដកោះកុង​ បាន​ប្រាប់​នគរវត្ដ​តាម​ទូរស័ព្ទ​ដូច្នេះ​ថា​ “​បើ​តាម​ខ្ញុំ​ដឹង​ ខាង​កាស៊ីណូ​បាន​បង្ហាញ​ ពី​លិខិតអនុញ្ញាត​ស្នើ​សុំ​ដាក់​បន្ថែម​នូវ​ មុខ​ល្បែង​ ហើយ​ក៏​ឋិត​នៅ​ក្រោម​ការ​ គ្រប់គ្រង​របស់​កាស៊ីណូ​ ”​ ។​

​លោកស្នងការ​បន្ដ​ថា​ រឿង​នេះ​យក​ល្អ​ គួរតែ​សួរនាំ​ទៅ​ខាង​អ្នកគ្រប់គ្រង​កាស៊ីណូ​ វិញ​ បានដឹង​ច្បាស់​ ។​ នគរវត្ដ​មិន​អាច​ ទាក់ទង​បាន​ទេ​ ខាង​អ្នកគ្រប់គ្រង​កាស៊ីណូ​ នា​រសៀល​ថ្ងៃខែ​ដដែល​នេះ​ ដោយ​គ្មាន​ លេខ​ទូរស័ព្ទ​ ។​

​សំឡេង​ដ​កងរំពង​ស្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​ បាន​បន្លឺ​ចេញពី​សង្វៀនមាន់​ ល្បែង​យូគី​ នៅ​សួនសត្វ​ខេត្ដកោះកុង​ ក្រោម​ការ​ គ្រប់​ដោយ​ផ្ទាល់​ពី​លោក​ ជា​ លាង​ហេង​ ។​ ប៉ុន្ដែ​ទីតាំង​ខាងលើ​នេះ​ បាន​នឹង​កំពុង​ធ្វើ​ ឱ្យ​ប្រជាពលរដ្ឋ​នឹក​ដល់​ការ​អនុវត្ដ​គោល​ នយោបាយ​ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ និង​ គ្មាន​តម្លាភាព​ ។​ ក្នុង​នោះ​បទល្មើស​អាច​ នឹង​កើត​មាន​ ៕​

IMG_4614

...

ដោយ៖ សុខ​ ខេមរា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print