ខេត្តកំពត៖ រថយន្តម៉ាកធុនត្រាមួយគ្រឿងត្រូវបានរថភ្លើងបើកបុក ចំពាក់កណ្តាល អូសជាង១០០ម៉ែត្រ ក្នុងពេលរថយន្តកំពុងបើកឆ្លងកាត់ផ្លូវរថភ្លើងបណ្តាលឲ្យមនុស្សជិះក្នុងរថយន្តជាលក្ខណៈគ្រួសាររងរបួសធ្ងន់ ៤នាក់ និងស្រាលម្នាក់ ។
កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវរថភ្លើងឡើងភ្នំបូកគោ ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
ជនរងគ្រោះមាន ទី១-ឈ្មោះស្រី សុខុន ភេទប្រុស អាយុ៥៣ឆ្នាំ (របួសធ្ងន់) ទី២-ឈ្មោះអ៊ុក ខាត់ណា ភេទស្រី អាយុ៤៨ឆ្នាំ(របួសធ្ងន់) ទី៣-ឈ្មោះសួស លីហួរ ភេទប្រុស អាយុ២ឆ្នាំ(របួសធន់) ទី៤-អ្នកបើកបររថយន្ត ឈ្មោះអាំ សុខថេន ភេទប្រុសអាយុ២៨ឆ្នាំ(របួសស្រាល) អ្នកទាំង៤ មានទីលំនៅភូមិសំឡី ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងទី៥-ឈ្មោះ(ស្រី) ភេទស្រី អាយុ៤៧ឆ្នាំ(របួសធ្ងន់) រស់នៅភូមិកំបូល ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ គេរាយការណ៍មកថាជនរងគ្រោះធ្វើដំណើរទេសចរណ៍ទៅសំរាកឆ្លងឆ្នាំសកលលើភ្នំបូកគោ ហើយហេតុការណ៍នេះទំនងជាពេលបើករថយន្តឆ្លងកាត់អ្នកបើកបររថយន្តមិនដឹងថាមានរថភ្លើងមកដល់ ។
ប៉ូលីសខេត្តកំពតបានឲ្យដឹងថា ពេលកើតហេតុភ្លាមៗនៅកន្លែងកើតហេតុមិនមានជនរងគ្រោះដល់អាយុជីវិតនោះទេ តែបច្ចុប្បន្ននេះជនរងគ្រោះត្រូវបានបញ្ជូនយកទៅរាជធានីភ្នំពេញអស់ហើយ មិនទាន់ដឹងថាមានអ្វីកើតឡើងទៀតទេ ៕
...
ដោយ៖ ឆ្លាមសមុទ្រ