ខេត្តកំពត៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋដែលចាញ់បោកក្រុមក្បត់ជាតិ ហើយរត់ទៅប្រទេសថៃ វិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ដោយមិនមានទោសពៃអ្វីនោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានបញ្ជាទៅសមត្ថកិច្ចមិនឱ្យមានការចាប់ខ្លួនអ្នកទាំងនោះនោះឡើយ។
សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ជនមួយចំនួនទៀត នៅក្នុងប្រទេសដែលរត់គេចពីមួយកន្លែងទៅមួយកន្លែងទៀត សូមត្រឡប់មកផ្ទះវិញ។
ជាមួយគ្នានេះ សម្តេចតេជោ ស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយព្រះរាជអាជ្ញា និងតុលាការ ដើម្បីដោះលែងអ្នកចាប់ខ្លួន តាមសំណើរបស់សាម៉ីខ្លួន ឬមេធាវី ឫក្រុមគ្រួសារ៕
...
ដោយ៖ សហការី