ខេត្តកណ្តាល ៖មានករណីអគ្គិភ័យមួយបានកើតឡើង បណ្តាលឲ្យរងរបួសមនុស្សចំនួន៤នាក់ក្នុងនោះមាន ស្រី២នាក់ នៅរោងស្តុក និងបញ្ចូលហ្គាសទំហំ ៥មx៨ម កើតឡើងដោយសារដាំទឹកក្បែរធុងហ្គាសបណ្តាលឲ្យឆាបឆេះធុងហ្គាសផ្អើលទាំងពាក់កណ្តាលអធ្រាត្រ។
ហេតុការណ៍ផ្ទុះហ្គាសនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃ ព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣. ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្ទះឈ្មោះ ឈុន គង់ ភេទស្រី នៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះទី១ – ឈ្មោះ ស៊ិន សុខា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ហ្គាស មានទីលំនៅភូមិព្រៃរមាស សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ទី២-ឈ្មោះ យ៉ាន់ នាង ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ហ្គាស ទី៣-ឈ្មោះ ស៊ុន វិសាល ភេទប្រុស អាយុ០៣ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុក (របួស) ទី៤-ឈ្មោះ មឿន សុភាន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ហ្គាស។ អ្នកទាំង៤នាក់ មានទីលំនៅភូមិឃុំជាមួយ និង បច្ចុប្បន្នស្នាក់នៅភូមិឃុំកើតហេតុខាងលើ ។
សម្ភារៈខូចខាតមានរោងស្តុក និងបញ្ចូលហ្គាសទំហំ ៥មx៨ម ធ្វើអំពីដែក ប្រក់ស័ង្កសី ដំបូល ជញ្ជាំងស័ង្កសី ធុងហ្គាសសរុបចំនួន៧១ធុង ធុងតូចចំនួន៦១ធុង ធុងធំចំនួន១០ធុង ផ្ទុះអស់ចំនួន៣ធុងតូច ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានដាំទឹកនៅក្នុងរោងបញ្ចូលហ្គាសក្បែរធុងហ្គាស ស្រាប់តែឆាប អណ្តាតភ្លើងឆាបចេញពីចង្ក្រានដាំទឹក បណ្តាលឆេះធុងហ្គាស និងផ្ទុះធុងហ្គាស និងឆាបឆេះរោងស្តុកហ្គាសតែម្តង (បញ្ចូល) ហ្គាសពីធុងធំដាក់កំប៉ុងរួចក៏មានការឆាបឆេះឡើង បណ្តាលខូចខាតសម្ភារៈដូចបានរៀបរាប់ខាងលើ ។
ក្រោយទទួលបានព័ត៌មានតាមវិទ្យុ កម្លាំងប៉ុស្តិ៍បានចុះដល់កន្លែងកើតហេតុសហការជាមួយកំម្លាំងប្រជាការពារ និងប្រជាពលរដ្ឋបាញ់ទឹកពន្លត់ឲ្យរលត់បាន១០០% មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ ។ ពាក់ព័ន្ធគ្រោះអគ្គិភ័យខាងលើនេះសមត្ថកិច្ច មិនប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យដោយសារការបាញ់ទឹកនៅទីនោះគ្រប់គ្រងសភាពការណ៍បានជាស្ថាពរ ៕ ប្រាថ្នា