សម្ដេចតេជោហ៊ុនសែនលើកជាសំណើទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យលទ្ធភាពអ្នកដែលត្រូវចាប់ខ្លួន

ចែករំលែក៖

ខេត្តកំពត ​៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកជាសំណើទៅកាន់ ក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលសម្តេចអញ្ជើញជាគណៈជាអធិបតីដ៏ខ្ពង់ខ្ពស់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ថៃប៊ុនរ៉ុង ។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា គួរពិនិត្យលទ្ធភាពជាមួយព្រះរាជអាជ្ញា ដើម្បីដោះលែងអ្នកត្រូវបានចាប់ខ្លួន ដែលបានចាញ់បោកទណ្ឌិត សម រង្ស៊ី ដើម្បីបាននៅក្រៅឃុំជាបណ្ដោះអាសន្ន។

សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គួរពិនិត្យលទ្ធភាព ជាមួយព្រះរាជអាជ្ញា ដើម្បីដោះលែងអ្នកត្រូវបានចាប់ខ្លួនដោយសារចាញ់បោកគេ ឲ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ន។

សម្ដេចបានថ្លែងបន្តថា ក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនជាង៧០នាក់នៅទូទាំងប្រទេស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គួរពិភាក្សាជាមួយព្រះរាជអាជ្ញាដើម្បីដោះលែងជនដែលត្រូវចាប់ខ្លួននៅក្នុងខេត្តកំពតចំនួន២នាក់ក្នុងថ្ងៃនេះតែម្ដង។

សូមបញ្ជាក់ថា សម្ដេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចាញ់បោកទណ្ឌិតសម រង្ស៊ី ចាំទទួលនៅប្រទេសថៃ មេត្តាត្រឡប់មកប្រទេសកម្ពុជាវិញ គឺមិនមានយកទោសពៃរ៍អ្វីឡើយ ខណៈផែនការផ្ដូលរំលំរដ្ឋាភិបាល របបរាជានិយម ដោយឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយបណ្ឌិត សម រង្ស៊ី ត្រូវបរាជ័យទាំងស្រុងហើយអស់អាជីពជីវិតនយោបាយផងដែរ។

សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បែបនេះ  ក្នុងពេលអញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​ក្នុង​ពិធីស​ម្ពោធដា​ក់ឱ្យដំ​ណើរកា​ររោងច​ក្រផលិត​ស៊ីម៉ង់តិ៍​រប​ស់ក្រុម​ហ៊ុន​ ថៃ ប៊ុន​រ៉ុង​ មា​នទីតាំង​ស្ថិតនៅតំប​ន់ភ្នំល្អាង​ ឃុំល្អាង​ ស្រុក​ដង​ទង់​ ខេត្ត​កំពត​ នៅព្រឹក​ថ្ងៃព្រ​ហស្បតិ៍​ ៣​រោច ខែកក្តិក ​ឆ្នាំកុ​រ ឯ​កស័​ក ព.​ស.​២៥៦៣ ​ត្រូវ​នឹថ្ងៃ​ទី១៤ ​ខែ​វិច្ឆិកា​ ឆ្នាំ២០១៩នេះ  ដែលមានតម្លៃ២១០លានដុល្លារ ។ រោងចក្រថៃបុនរ៉ុងផលិតស៊ីម៉ងត៍ ជារោងចក្រទី៤នៅខេត្តកំពត ដែលបានកសាងឡើងលើផ្ទៃដីទំហំជិត៧០០ហិកតា និងមានសមត្ថ ភាពផលិតស៊ីម៉ងត៍បានប្រហែល២,៥០០តោនក្នុងមួយថ្ងៃ និងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែងធ្វើឲ្យពលរដ្ឋក្នុងខេត្តមួយនេះមានការងារធ្វើដោះស្រាយស្ថានភាពជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃនេះផងដែរ ៕ ដោយ ៖ សុខខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print