ដាំទឹកក្បែរធុងហ្គាស ឆ្លងចំហាយឆាបឆេះដល់រោង ស្តុកហ្គាសរបួសធ្ងន់មនុស្ស៤នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖មានករណី​អគ្គិភ័យ​មួយ​បាន​កើតឡើង បណ្តាល​ឲ្យ​រង​របួស​មនុស្ស​ចំនួន​៤​នាក់ក្នុងនោះមាន ស្រី២​នាក់ នៅ​រោង​ស្តុក និង​បញ្ចូល​ហ្គា​ស​ទំហំ ៥មx៨ម កើតឡើង​ដោយសារ​ដាំទឹក​ក្បែរធុងហ្គាសបណ្តាលឲ្យឆាបឆេះ​ធុងហ្គា​សផ្អើលទាំងពាក់កណ្តាលអធ្រាត្រ។ 

ហេតុការណ៍​ផ្ទុះ​ហ្គា​ស​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូលថ្ងៃ ព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំ កុរ ឯកស័ក ព.ស.២៥៦៣​. ត្រូវនឹងថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ២០១៩​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៩ នៅ​ចំណុច​ផ្ទះ​ឈ្មោះ ឈុ​ន គង់ ភេទ​ស្រី នៅ​ភូមិ​សំរោង​ក្អែរ​២ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជន​រង​គ្រោះ​ទី​១ ឈ្មោះ ស៊ិ​ន សុខា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ហ្គា​ស មាន​ទីលំនៅ​ភូមិ​ព្រៃ​រមាស សង្កាត់​បឹង​ធំ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ទី​២-​ឈ្មោះ យ៉ា​ន់ នាង ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ហ្គា​ស ទី​៣-​ឈ្មោះ ស៊ុន វិសាល ភេទ​ប្រុស អាយុ​០៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ក្នុង​បន្ទុក (​របួស​) ទី​៤-​ឈ្មោះ មឿ​ន សុ​ភាន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​ហ្គា​ស។ អ្នក​ទាំង​៤​នាក់ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយ និង បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

សម្ភារៈ​ខូចខាតមាន​រោង​ស្តុក និង​បញ្ចូល​ហ្គា​ស​ទំហំ ៥មx៨ម ធ្វើ​អំពី​ដែក ប្រក់​ស័ង្កសី ដំបូល ជញ្ជាំង​ស័ង្កសី ធុង​ហ្គា​ស​សរុប​ចំនួន​៧១​ធុង ធុង​តូច​ចំនួន​៦១​ធុង ធុង​ធំ​ចំនួន​១០​ធុង ផ្ទុះ​អស់​ចំនួន​៣​ធុង​តូច ។

សាក្សីបានឲ្យដឹងថា នៅ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ដាំទឹក​នៅ​ក្នុង​រោង​បញ្ចូល​ហ្គា​សក្បែរធុងហ្គាស ស្រាប់តែ​ឆាប អណ្តាតភ្លើង​ឆាប​ចេញពី​ចង្ក្រាន​ដាំទឹក បណ្តាល​ឆេះ​ធុង​ហ្គា​ស និង​ផ្ទុះ​ធុង​ហ្គា​ស និងឆាប​ឆេះ​រោង​ស្តុ​ក​ហ្គា​ស​តែ​ម្តង (​បញ្ចូល​) ហ្គា​ស​ពី​ធុង​ធំ​ដាក់​កំប៉ុង​រួច​ក៏​មានការ​ឆាបឆេះ​ឡើង បណ្តាល​ខូចខាត​សម្ភារៈ​ដូច​បាន​រៀបរាប់​ខាងលើ ។

ក្រោយ​ទទួល​បាន​ព័ត៌មាន​តាម​វិទ្យុ កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​សហការ​ជាមួយ​កំ​ម្លាំ​ង​ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​បាញ់​ទឹក​ពន្លត់ឲ្យរលត់​បាន​១០០% មិន​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ទេ ។ ពាក់ព័ន្ធ​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះសមត្ថកិច្ច មិន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ដោយសារ​ការ​បាញ់​ទឹក​នៅ​ទីនោះ​គ្រប់គ្រង​សភាពការណ៍​បាន​ជាស្ថាពរ  ៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print