ខេត្តកំពត ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកជាសំណើទៅកាន់ ក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពេលសម្តេចអញ្ជើញជាគណៈជាអធិបតីដ៏ខ្ពង់ខ្ពស់ខ្ពស់ក្នុងពិធីសម្ពោធបើកឲ្យដំណើរការរោងចក្រផលិតស៊ីម៉ងត៍ថៃប៊ុនរ៉ុង ។ សម្ដេចបានថ្លែងយ៉ាងដូច្នេះថា គួរពិនិត្យលទ្ធភាពជាមួយព្រះរាជអាជ្ញា ដើម្បីដោះលែងអ្នកត្រូវបានចាប់ខ្លួន ដែលបានចាញ់បោកទណ្ឌិត សម រង្ស៊ី ដើម្បីបាននៅក្រៅឃុំជាបណ្ដោះអាសន្ន។
សម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គួរពិនិត្យលទ្ធភាព ជាមួយព្រះរាជអាជ្ញា ដើម្បីដោះលែងអ្នកត្រូវបានចាប់ខ្លួនដោយសារចាញ់បោកគេ ឲ្យបាននៅក្រៅឃុំជាបណ្ដោះអាសន្ន។
សម្ដេចបានថ្លែងបន្តថា ក្នុងចំណោមអ្នកត្រូវបានចាប់ខ្លួនជាង៧០នាក់នៅទូទាំងប្រទេស រដ្ឋមន្ត្រីក្រសួងយុត្តិធម៌គួរពិភាក្សាជាមួយព្រះរាជអាជ្ញាដើម្បីដោះលែងជនដែលត្រូវចាប់ខ្លួននៅក្នុងខេត្តកំពតចំនួន២នាក់ក្នុងថ្ងៃនេះតែម្ដង។
សូមបញ្ជាក់ថា សម្ដេចក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលបានចាញ់បោកទណ្ឌិតសម រង្ស៊ី ចាំទទួលនៅប្រទេសថៃ មេត្តាត្រឡប់មកប្រទេសកម្ពុជាវិញ គឺមិនមានយកទោសពៃរ៍អ្វីឡើយ ខណៈផែនការផ្ដូលរំលំរដ្ឋាភិបាល របបរាជានិយម ដោយឧទ្ទាមក្រៅច្បាប់ ដឹកនាំដោយបណ្ឌិត សម រង្ស៊ី ត្រូវបរាជ័យទាំងស្រុងហើយអស់អាជីពជីវិតនយោបាយផងដែរ។
សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង មានទីតាំងស្ថិតនៅតំបន់ភ្នំល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ដែលមានតម្លៃ២១០លានដុល្លារ ។ រោងចក្រថៃបុនរ៉ុងផលិតស៊ីម៉ងត៍ ជារោងចក្រទី៤នៅខេត្តកំពត ដែលបានកសាងឡើងលើផ្ទៃដីទំហំជិត៧០០ហិកតា និងមានសមត្ថ ភាពផលិតស៊ីម៉ងត៍បានប្រហែល២,៥០០តោនក្នុងមួយថ្ងៃ និងផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋជាច្រើនកន្លែងធ្វើឲ្យពលរដ្ឋក្នុងខេត្តមួយនេះមានការងារធ្វើដោះស្រាយស្ថានភាពជីវភាពគ្រួសាររស់នៅប្រចាំថ្ងៃនេះផងដែរ ៕ ដោយ ៖ សុខខេមរា