ខ្សឹបដាក់ត្រចៀក៖ Update ៖ លោក កៅ សារ៉ាណា និង លោក ណាំ សុវណ្ណារ៉ា គាបជម្រិតបរទេសលើសេវា ទិដ្ឋាការ Tourist (T) , Visa Business (E)

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ប្រសិនបើថ្នាក់លើមិនមានវិធានការលុបបំបាត់នូវការិយាធិបតេយ្យ ទម្លាប់ធ្វើការយកអំពើពុករលួយ មកគាបជម្រិតជនបរទេស ប្រព្រឹត្តដោយនាយនគរបាលអន្តោប្រវេសន៍ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេង(ខេត្តព្រះសីហនុ)នោះទេ អាចងាយរងនូវការរិៈគន់ធ្ងន់ធ្ងរពីមជ្ឈដ្ឋានភ្ញៀវជាតិ-អន្តរជាតិ និងប៉ៈពាល់សេចក្តីថ្លៃថ្នូរនៃនគរបាលជាតិដែលស្អាតស្អំ ខណៈបុគ្គលលោក កៅ សារ៉ាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេង និងលោក ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកទិដ្ឋាការ កំពុងងប់ងល់ ទាញយកប្រយោជន៍ក្នុងនាមតួនាទី ភារកិច្ច គាបជម្រិតបរទេសតាមរយៈការយកលុយលើសច្បាប់កំណត់ លើការចេញ ទិដ្ឋាការ Tourist (T) , Visa Business (E) ក្នុងម្នាក់១០ដុល្លារ ។
តាមប្រភពខ្លះធ្លោយថា៖ ក្នុង១ថ្ងៃយ៉ាងតិចមានជនបរទេសឆ្លងកាត់តាមច្រកអាកាសយាន្តដ្ឋានអន្តរជាតិកងកេង(ខេត្តព្រះសីហនុ) ប្រមាណជិត១០០០នាក់ ក្នុងនោះស្ទើរ ៨០ភាគរយដែលខាងលោក កៅ សារ៉ាណា និង លោក ណាំ សុវណ្ណា បានយកលុយលើការផ្តល់ទិដ្ឋាការ Tourist (T) , Visa Business (E) ម្នាក់១០ដុល្លារ ជាប្រភពសេដ្ឋកិច្ចលក្ខណះបុគ្គល និងបក្ខពួក និងជាមេរោគប៉ៈពាល់រដ្ឋបាលសម្តេចតេជោ បានហ៊ុន សែន បាននឹងកំពុងកំណែទម្រង់ប្រកបដោយសក្តានុពល។
លោកវរសេនីយ៍ឯក កៅ សារ៉ាណា ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ និងលោកវរសេនីយ៍ទោ ណាំ សុវណ្ណារ៉ា ប្រធានក្រុមផ្នែកទិដ្ឋាការ បានឃុបឃិតជាលក្ខណះប្រព័ន្ធលើការងារពុករលួយបែបនេះ គឺក្រុមផ្តល់ទិដ្ឋាការទារប្រាក់ពីរភ្ញៀវម្នាក់មកសុំVisa ប្រភេទ Tourist (T) ១នាក់=42$/ និងVisa Business (E) ១នាក់=60$គឺប្រមូលយកអោយក្រុមការងាររបស់ពួកគេ សម្រាប់បែងចែកគ្នាតាមឋានៈភារកិច្ច។ អ្វីដែលខ្វៈសីលធម៍ វិជ្ជាជីវៈជាមន្ត្រីនគរបាលជាតិ ត្រង់ថា៖ បើភ្ញៀវណាមិនព្រមអោយធ្វើ គឺ
ភ្ញៀវទៅធ្វើខ្លួនឯងផ្ទាល់គឺ Tourist ១=40$ / Business ១=45$ យកលើសតំលៃរដ្ឋកំណត់មួយនាក់ 10$ បើតវ៉ាច្រើន ដោយសារដឹងតំលៃសេវានេះ ភាគច្រើនក្រុមលោក កៅ សារ៉ាណា និងលោក ណាំ សុវណ្ណារ៉ា បណ្តោយអោយមន្ត្រីប្រើសកម្មភាព បោះប៉ាស្ព័រចោលមិនព្រមធ្វើ។
សូមបញ្ជាក់ថា៖ តំលៃរដ្ឋ​ Tourist T. ១=30$ និងBusiness E.១=35$
ហើយមន្ត្រីចុះធ្វើការងារផ្តល់ទិដ្ឋការតាមច្រកទ្វារអន្តរជាតិទាំងអស់ក្រសួងបានផ្តល់ប្រាក់ប្រចាំថ្ងៃក្នុង០១នាក់5$។ មិនតែប៉ុណ្ណោះមានទាំងប្រធាននាយកគ្រប់គ្រងព្រលានយន្តហោះខេត្តសីហនុបានសហការគ្នាជាមួយមេប៉ុស្តិ៍ច្រកទ្វារផ្តល់ pass អោយក្រុមហ៊ុនចិនចូលផ្តល់សេវាកម្មផ្តាច់មុខនិងគំរាមដល់មន្ត្រីក្រោមឱវាទអោយសហការក្នុងការងារជាមួយក្រុមហ៊ុនទៀតផង។
បញ្ហាទាំងនេះ បង្ហាញពីភាពមិនប្រក្រតីក្នុងការបម្រើសេវាផ្តល់សេវាទិដ្ឋាការ ផ្ទុយពីគោលការណ៍ថ្នាក់លើ យ៉ាងពេញបន្ទុក៕

...

ដោយ៖ ខ្សឹបដាក់ត្រចៀក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print