ខេត្តកំពង់ចាម ៖ ផ្ទះមានទំហំ០៨ម៉ែត្រ គុណ១៦ម៉ែត្រ ចំនួន៥ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយ សារផ្ទុះសេខ្សែភ្លើង ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម វេលាម៉ោង២១៖៣០ នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
ផ្ទះរងគ្រោះជាកម្មសិទ្ធិរបស់លោក មុត ឌុក ភេទប្រុស អាយុ៥៩ឆ្នាំ ផ្ទះមានទំហំ ០៨ម៉ែត្រ គុណ១៦ម៉ែត្រ ចំនួន៥ខ្នង ត្រូវបានអគ្គីភ័យឆាប់ឆេះអស់ទាំងស្រុង ដែលស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ។
នៅក្នុងអំឡុងពេលភ្លេីងកំពុងឆេះយ៉ាង សន្អោសន្ធៅ សមត្ថកិច្ចដឹកនាំបញ្ជាផ្ទាល់របស់គណៈអភិបាលខេត្តកំពង់ចាម បាននាំកម្លាំងស្រុកចំការលើ ,កងកំលាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះទៅជួយពន្លត់អគ្គីភ័យ និងបានជម្លៀស បងប្អូនប្រជាជនឲ្យផុតពីគ្រោះថ្នាក់ ។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយផ្ទះ ត្រូវបានឆេះអស់ចំនួន៥ខ្នងទាំងស្រុង ។
សមត្ថកិច្ចបានបញ្ជាក់ប្រាប់ពីមូលហេតុថា បណ្តាលមកពីផ្ទុះសេខ្សែភ្លើង។ ចំពោះករណីនេះមិនបណ្តាលឲ្យគ្រោះ ថ្នាក់ដល់អាយុជីវិតមនុស្សទេ។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយ ចំពោះហេតុការណ៍នេះហេីយក៏សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រយ័ត្នចំពោះខ្សែភ្លើងចាស់ៗ ចង្ក្រាន និងរបស់ដែលអាចបង្កើតបានជាភ្លើងដែលបង្កឲ្យមានគ្រោះអគ្គីភ័យ ៕ ដោយ ៖វណ្ណៈ