ជនជាតិចិនម្នាក់ធ្លាក់ពីលើអាគារពេលកំពុងធ្វើការបណ្តាលឲ្យរងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់រងរបួសធ្ងន់បន្ទាប់ពីធ្លាក់ពីលើអាគារសំណង់មួយកន្លែងដែលកំពុងសាងសង់បណ្តាលឲ្យរងរបួសធ្ងន់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង០០នាទីរសៀល ថ្ងៃទី១៧ ខែវិច្ឆកា ឆ្នាំ២០១៩ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុជនរងគ្រោះកំពុងធ្វើការធម្មតាសុខៗស្រាប់តែធ្លាក់ពីលើចុះក្រោមកំពស់ប្រហែល៥ម៉ែត្របណ្តាលឲ្យរងរបួសធ្ងន់ និងដឹកបញ្ជូនតាមរថយន្តសាមុយឯកជនបញ្ជូនទៅសង្រ្គោះបន្តភ្លាមៗនៅមន្ទីពេទ្យ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះសាកសួរបន្ថែមនៅករណីខាងលើ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print