ផ្ទះ៥ខ្នងត្រូវអគ្គិភ័យឆេះបំផ្លាញអស់ទាំងស្រុងនៅស្រុកចំការលេី​ ខេត្ត​កំពង់ចាម​

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ ផ្ទះមានទំហំ០៨ម៉ែត្រ​ គុណ​១៦ម៉ែត្រ​ ចំនួន៥ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុង ដោយ​ សារផ្ទុះសេខ្សែភ្លើង​ ស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្ត​កំពង់ចាម​ វេលា​​ម៉ោង២១៖៣០ នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

ផ្ទះរងគ្រោះជាកម្មសិទ្ធិរបស់លោក មុត ឌុក ភេទប្រុស អាយុ៥៩ឆ្នាំ ផ្ទះមានទំហំ ០៨ម៉ែត្រ​ គុណ​១៦ម៉ែត្រ​ ចំនួន៥ខ្នង ត្រូវបានអគ្គីភ័យឆាប់ឆេះអស់ទាំងស្រុង ដែលស្ថិតនៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ។

នៅក្នុងអំឡុងពេលភ្លេីងកំពុងឆេះយ៉ាង​ សន្អោសន្ធៅ​ សមត្ថកិច្ច​ដឹកនាំបញ្ជាផ្ទាល់របស់គណៈអភិបាលខេត្តកំពង់ចាម បាន​នាំ​កម្លាំង​ស្រុកចំការលើ ,កងកំលាំងអធិការដ្ឋាននគរបាលស្រុក និងប៉ុស្តិ៍រដ្ឋបាលឃុំ ចុះទៅជួយពន្លត់អគ្គីភ័យ និងបានជម្លៀស បងប្អូនប្រជាជនឲ្យផុតពីគ្រោះថ្នាក់​ ។ ប៉ុន្តែអ្វីគួរឲ្យសោកស្តាយផ្ទះ ត្រូវបានឆេះអស់ចំនួន៥ខ្នងទាំងស្រុង ។

សមត្ថកិច្ច​បានបញ្ជាក់​ប្រាប់​ពីមូលហេតុថា​ បណ្តាលមកពីផ្ទុះសេខ្សែភ្លើង។ ចំពោះ​ករណីនេះមិនបណ្តាលឲ្យគ្រោះ​ ថ្នាក់ដល់អាយុជីវិតមនុស្សទេ។

រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមសោកស្តាយ ចំពោះហេតុការណ៍នេះហេីយក៏សូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រយ័ត្នចំពោះខ្សែភ្លើងចាស់ៗ ចង្ក្រាន និងរបស់ដែលអាចបង្កើតបានជាភ្លើងដែលបង្កឲ្យមានគ្រោះអគ្គីភ័យ​ ៕​ ដោយ​ ៖​វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print