នគរបាលអន្តោប្រវេសន៍ ចុះឃាត់ខ្លួនជនជាតិចិន និងវៀតណាម១៥នាក់ ដោយលួចចូលមកស្នាក់ខុសច្បាប់

ចែករំលែក៖

ភ្នំពេញ ៖ នគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យនិងឃាត់ខ្លួនជនជាតិចិននិងវៀតណាម១៥នាក់ ក្នុងសណ្ឋាគារមួយកន្លែង ពាក់ព័ន្ធនិងការលួចមកស្នាក់និងបេីកអាជិវកម្មមិនមានច្បាប់ត្រឹមត្រូវ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសណ្ឋាគារសុី អុិន គ័រជី ហ៊ួយស័រ ស្ថិតផ្លូវ២៧៨ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយ នគរបាលស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញផងដែរ ។
ក្នុងនោះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរកឃើញ និងឃាត់ខ្លួន ជនជាតិចិននិងជនជាតិវៀតណាមសរុប ចំនួន១៥ នាក់ក្នុងនោះមានស្រី៤នាក់ ចិន២នាក់និងជនជាតិវៀតណាម២នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថា​ ជនសង្ស័យខាងលេីបានលួចមកស្នាក់នៅនិងប្រកបរបរក្នុងព្រះរាជាណាចក្រកម្ពុជាដោយ​ បេីកភោជនីដ្ឋាន​ សណ្ឋាគារ​ និងខារ៉ាអូខេ​ ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print