ភ្នំពេញ ៖ នគរបាលនាយកដ្ឋានស៊ើបអង្កេត និ ងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចុះត្រួតពិនិត្យនិងឃាត់ខ្លួ នជនជាតិចិននិងវៀតណាម១៥នាក់ ក្នុងសណ្ឋាគារមួយកន្លែង ពាក់ព័ន្ធនិងការលួចមកស្នាក់និ ងបេីកអាជិវកម្មមិនមានច្បាប់ត្រឹ មត្រូវ ។
ការឃាត់ខ្លួននេះបានធ្វើឡើងកាលពី វេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងសណ្ឋាគារសុី អុិន គ័រជី ហ៊ួយស័រ ស្ថិតផ្លូវ២៧៨ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ក្នុងប្រតិបត្តិការនេះ មានការសម្របសម្រួលពីព្រះរាជអាជ្ ញាអមសាលាដំបូងរាជធានីភ្នំពេញ និងមានការសហការជាមួយ នគរបាលស៊ើបអង្កេតនិងអនុវត្តនីតិ វិធីនៃស្នងការដ្ឋាននគរបាលរាជធា នីភ្នំពេញផងដែរ ។
ក្នុងនោះ សមត្ថកិច្ចបានធ្វើការត្រួតពិនិ ត្យរកឃើញ និងឃាត់ខ្លួន ជនជាតិចិននិងជនជាតិវៀតណាមសរុប ចំ នួន១៥ នាក់ក្នុងនោះមានស្រី៤នាក់ ចិន២នាក់និងជនជាតិវៀតណាម២នាក់ ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យខាងលេីបានលួចមកស្នាក់នៅ និងប្រកបរបរក្នុងព្រះរាជាណាចក្ រកម្ពុជាដោយ បេីកភោជនីដ្ឋាន សណ្ឋាគារ និងខារ៉ាអូខេ ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្ រូវ ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ៕ សុខាសែនជ័ យ