លោក ដួង តារា សរសេរលើបណ្ដាញសង្គមហ្វេសប៊ុក សូមឲ្យបងប្អូនប្រយ័ត្នកាំភ្លើងច្នៃបាញ់គ្រាប់ប្រាហា នាំចូលពីប្រទេសថៃ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបានគ្រប់ពេល

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមប្រភពព័ត៍មានពីលោក ដួង តារា ប្រធានក្រុមបច្ចេកទេស គ្រប់គ្រងគេហរទំព័រហ្វេស​ប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ វិច្ឆិកាឆ្នាំ២០១៩នេះថា” ព្រឹកមិញខ្ញុំទទួលបានរូបនេះ ពីប្អូនប្រុសម្នាក់ ដំបូងខ្ញុំគិតថា ជាប្រដាប់វាស់ខ្យល់កង់ឡាន តែតាមពិត គឺជាកាំភ្លើងច្នៃបាញ់គ្រាប់ប្រាហា យកមកពីប្រទេសថៃ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិត ។

លោក ដួង តារា បន្តថាបើយើងសង្កេតមើលមួយភ្លែត ច្បាស់ជាគិតថា ប្រដាប់វាស់ខ្យល់កង់ឡាន ឬ ជាប៊ិចសរសេរ សៀតក្នុងហៅប៉ៅអាវ តែជាការពិតមិនមែននោះឡើយ វាគឺជាប្រភេទកាំភ្លើងច្នៃ ដែលនាំចូលពីប្រទេសថៃ ហើយអាចបង្កគ្រោះថ្នាក់ ដល់អាយុជីវិតបានទៀតផង។

ចុងក្រោយលោកបានបញ្ជាក់ថា ប្រសិនបើបងប្អូនណា បានឃើញពពួកកាំភ្លើងច្នៃបែបនេះ សូមរាយការណ៍ឲ្យសមត្ថកិច្ច បានដឹងផង ដើម្បីមានវិធានការទាន់ពេលវេលា។ នេះក៏មិនមែនជាប៊ិចសៀតក្នុងហោប៉ៅអាវដែរ” ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print