ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៩ នេះ ក្រោយពីបញ្ចប់នូវពិធីបើក “កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២” ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅវិមានសន្តិភាពរួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញឡើងទទួលពានរង្វាន់ “ភាពជាអ្នកដឹកនាំ និង អភិបាលកិច្ចល្អ” ដែលប្រគល់ដោយ លោកស្រី ហាក់ ចា ហាន់ មូន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល ។ នេះបើតាមការចេញផ្សាយដោយហ្វេសប៊ុកផេកសម្តេចតេជោ ហ៊ុន សែន ។
សូមជម្រាបផងដែរថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន ៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល» ដែលបានបានប្រាព្ឋពិធីបើកកាលព្រឹកមិញនេះ គឺមានអ្នកចូលរួមជាង៨០០នាក់ ដែលមានសមាសភាពជាអតីប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជនអង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។
អ្នកចូលរួមនឹងបន្តប្រជុំពិភាក្សាគ្នាគ្នាជាបន្តទៀតនៅក្នុងវិមានសន្តិភាពដែលនឹងបញ្ចប់ទៅនៅពេលល្ងាចនេះ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន នឹងរៀបចំអាហារពេលល្ងាចជូនភ្ញៀវកិត្តិយសនៅសណ្ឋាគារសុខានៅល្ងាចនេះផងដែរ៕