ប្រជាពលរដ្ឋនៅភូមិត្រពាំងពោធិ៍ ទទួលបានផ្លូវមួយខ្សែពីសាលាខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ​ ៖​ ផ្លូវបេតុងមួយខ្សែដែលទ្រុឌទ្រោមជាយូមកហេីយពិបាកដល់បងប្អូនប្រជាពលរដ្ឋរស់នៅនិងធ្វេីដំណេីរ​ ដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ ពេលនេះត្រូវបានរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យដាក់គ្រឿងចក្រឈូសឆាយចាក់ជាផ្លូវបេតុងថ្មីវិញដេីម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរ។

លោក​ សៅសារិទ្ធ​ មេភូមិត្រពាំងពោធិ៍បានប្រាប់ឲ្យដឹងថា​ ផ្លូវខាងលេីនេះមានទទឹង៥ម៉ែត្រនិងបណ្តោយ២៦៣ម៉ែត្រ​ ។លោកបញ្ជាក់ថា​ ផ្លូវខាងលេីនេះកន្លងមកជាផ្លូវបេតុងដែលអាចប្រជាពលរដ្ឋធ្វេីដំណេីរបានល្អប្រសេី​ តែស្រាប់តែមានក្រុមហ៊ុនមួយដែលចាក់ដីពុះដីឡូត៍លក់និងបេីករថយន្តធុនធំឆ្លងកាត់ជារៀងថ្ងៃធ្វេីឲ្យផ្លូវរងនូវការខូចខាតពេលភ្លៀងមកម្តងៗទឹកដកជង្ហុកធំៗធ្វេីឲ្យប្រជាពលរដ្ឋពិបាកធ្វេីដំណេីរ។

រហូតមកថ្ងៃទី២០ខែវិច្ចិកា​ឆ្នាំ២០១៩នេះ​ សាលាខណ្ឌពោធិ៍សែនជ័យបានដាក់គ្រឿងចក្រមកឈូសឆាយបេតុងចាស់ចោលហេីយបានចាក់ជាបេតុងថ្មីវិញដេីម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វេីដំណេីរ។

លោកបានបញ្ជាក់ទៀតថា​ ក្នុងការស្ថាបនាផ្លូវខាងលេីនេះគឺថវិការចំណាយរបស់សាលាខណ្ឌពោធិ៍សែនជ័យ។ លោកបានសំណូម ពរដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាជួយថែរក្សាផ្លូវបេតុងនេះទាំងអស់គ្នាដេីម្បីប្រេីប្រាស់បានយូអង្វែង៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print