ភ្នំពេញ ៖ ផ្លូវបេតុងមួយខ្សែដែលទ្រុឌទ្រោមជាយូមកហេីយពិបាកដល់បងប្អូនប្រជាពលរដ្ឋរស់នៅនិងធ្វេីដំណេីរ ដែលស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ពេលនេះត្រូវបានរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យដាក់គ្រឿងចក្រឈូសឆាយចាក់ជាផ្លូវបេតុងថ្មីវិញដេីម្បីឲ្យប្រជាពលរដ្ឋងាយស្រួលធ្វេីដំណេីរ។
លោក សៅសារិទ្ធ មេភូមិត្រពាំងពោធិ៍បានប្រាប់ឲ្យដឹងថា ផ្លូវខាងលេីនេះមានទទឹង៥ម៉ែត្រនិងបណ្តោយ២៦៣ម៉ែត្រ ។លោកបញ្ជាក់ថា ផ្លូវខាងលេីនេះកន្លងមកជាផ្លូវបេតុងដែលអាចប្រជាពលរដ្ឋធ្វេីដំណេីរបានល្អប្រសេី តែស្រាប់តែមានក្រុមហ៊ុនមួយដែលចាក់ដីពុះដីឡូត៍លក់និងបេីករថយន្តធុនធំឆ្លងកាត់ជារៀងថ្ងៃធ្វេីឲ្យផ្លូវរងនូវការខូចខាតពេលភ្លៀងមកម្តងៗទឹកដកជង្ហុកធំៗធ្វេីឲ្យប្រជាពលរដ្ឋពិបាកធ្វេីដំណេីរ។
រហូតមកថ្ងៃទី២០ខែវិច្ចិកាឆ្នាំ២០១៩នេះ សាលាខណ្ឌពោធិ៍សែនជ័យបានដាក់គ្រឿងចក្រមកឈូសឆាយបេតុងចាស់ចោលហេីយបានចាក់ជាបេតុងថ្មីវិញដេីម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វេីដំណេីរ។
លោកបានបញ្ជាក់ទៀតថា ក្នុងការស្ថាបនាផ្លូវខាងលេីនេះគឺថវិការចំណាយរបស់សាលាខណ្ឌពោធិ៍សែនជ័យ។ លោកបានសំណូម ពរដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាជួយថែរក្សាផ្លូវបេតុងនេះទាំងអស់គ្នាដេីម្បីប្រេីប្រាស់បានយូអង្វែង៕សុខាសែនជ័យ