កិច្ចពិភាក្សាដោយផ្ទាល់រវាងអាមេរិក កូរ៉េខាងត្បូង កូរ៉េខាងជើង នៅតែរកមិនឃើញសន្តិភាពនោះឡើយបើទោះបីកូរ៉េខាងជើង បានបង្ហាញពីគោលជំហ បោះបង់អាវុធបរមាណូក្តី។ កិច្ចពិភាក្សាមិនទទួលបានជោគជ័យគឺដោយសារតែ អាមេរិកពិភាក្សាដោយ«បាតដៃទទេ»គឺគ្មាន យុទ្ធសាស្ត្រឬផែនការច្បាស់លាស់ជាមួយកូរ៉េខាងជើង។
ដើម្បីទទួលបានជោគជ័យ ក្នុងកិច្ចពិភាក្សាសន្តិភាព រុស្ស៊ី ចិន បង្ហាញពីគម្រោងថ្មី សម្រាប់សន្តិភាពឧបទ្វីបកូរ៉េ។ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Igor Morgulov កាលពីថ្ងៃទី១៩ខែវិច្ឆិកា បានប្រកាសថា រុស្ស៊ីនិងចិន នឹងបង្ហាញពីគម្រោងធ្វើសកម្មភាពរួម ដើម្បីដោះស្រាយភាពតានតឹងនៅឧបទ្វីបកូរ៉េ។
សារព័ត៌មាន Sputniknews បានផ្សាយថា លោក Morgulov បានបញ្ជាក់យ៉ាងច្បាស់ថា«យើងបានឯកភាពគ្នាជាមួយសមភាគីចិន ស្តីពីគម្រោងធ្វើសកម្មភាពរួម ហើយគម្រោងនោះនឹងចែកចាយដល់បណ្តាប្រទេសជាដៃគូ ដើម្បីពិភាក្សានិងរកដំណោះស្រាយបញ្ចប់ការប្រឈមមុខដាក់គ្នា ។
មន្ត្រីរុស្ស៊ីបានបញ្ជាក់ទៀតថា«យើងបានបង្ហាញពីគម្រោងខាងលើ ដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្ត ហើយប្រមូលនៅមតិភាគច្រើនដើម្បី ធ្វើជាដំណោះស្រាយស្នូលសម្រាប់ឧបទ្វីបកូរ៉េ។ នៅក្នុងគម្រោងសន្តិសភាពដែល ទីក្រុង មូស្គូ និងប៉េកាំង បានលើកឡើង នោះរួមមានទាំងបញ្ហាសេដ្ឋកិច្ច នយោបាយ យោធា ព្រមទាំងមនុស្សធម៌ផងដែរ ដើម្បី ធ្វើឲ្យស្ថានភាព ក្នុងឧបទ្វីបកូរ៉េ ល្អប្រសើ ។
តាមការលើកឡើងរបស់ លោក Igor Morgulov គម្រោងសន្តិភាពខាងលើ ក៏បានផ្ញើទៅកាន់កូរ៉េខាងជើងតាមរយ រដ្ឋលេខាធិការក្រសួងការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ នាពេលថ្មីៗនេះ៕