ភ្នំពេញ៖ ទោះជាបច្ចុប្បន្នមានភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ICTបានផ្លាស់ ប្តូរទម្រង់លក្ខណៈនៃការផ្សព្វផ្សាយ និងប្តូរឥទ្ធិពលតួនាទីរបស់ព័ត៌មានក៏ដោយ ក៏ការផ្សាយត្រូវមានមូលដ្ឋានដូចជា៖ សរសេរការពិត គោរពតម្លៃមនុស្ស ជម្រុញអោយរីកចម្រើនសង្គម និងបង្កើតមនសិការជាតិ។ នេះបើតាមការលើកជាបទពិសោធន៍ពីរៀមច្បងអាជីពសារព័ត៍មាន គឺលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៍មានកម្ពុជា(ស.ស.ស.ក) នៅលើ Facebook ផ្លូវការរបស់លោក កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ លោក ហ៊ុយ វណ្ណៈ បានផ្តល់នូវការចែករំលែកពីវិជ្ជាជីវៈនៃការសរសេរព័ត៍មាន រំលេចអោយមាន ពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពនយោបាយ ទិដ្ឋភាពសង្គម ទិដ្ឋភាពវិទ្យាសាស្ត្រ លើកតំកល់ផលប្រយោជន៍ជាតិជាធំ ក្នុងនោះលោកបានអោយជាគំនិត៤ចំណុចសំខាន់ៗ ដែលប្រធាន(ស.ស.ស.ក)រូបនេះបញ្ជាក់យ៉ាងដូច្នេះថា៖ ជូនអ្នកសារព័ត៌មានក្នុងបណ្តាញផ្លូវការនិងបណ្តាញសង្គម!
ភាពជឿនលឿននៃបច្ចេកវិទ្យាព័ត៌មានវិទ្យា ICTបានផ្លាស់ ប្តូរទម្រង់លក្ខណៈនៃការផ្សព្វផ្សាយ និងប្តូរឥទ្ធិពលតួនាទីរបស់ព័ត៌មាន។ អាស្រ័យហេតុនេះ សារព័ត៌មាន តោងមានការប្រុងប្រយ័ត្ន ដូចតទៅ៖
១- អ្នកកាសែត សុំកុំគិតគ្រាន់តែចង់ផ្សាយព័ត៌មានលឿន ក៏ប៉ុន្តែត្រូវផ្ទៀងផ្ទាត់ថា ជាការពិត។
២- ជៀសវាងការផ្សាយព័ត៌មាន ដែលនាំឲ្យមនុស្សលែងជឿទុកចិត្តគ្នា។ ការបាត់បង់ការគោរពតម្លៃមនុស្ស នឹងងាយជំរុញឲ្យមានអំពើហិង្សា និងការសម្លាប់មនុស្ស។
៣- សារព័ត៌មាន មានឥទ្ធិពលផ្លាស់ប្តូរដំណើរសង្គម និងជំរុញឲ្យមានការរីកចម្រើនរបស់សង្គមផងដែរ។
៤- សារព័ត៌មាន មានឥទ្ធិពល បង្កើតមនសិការជាតិ និងធ្វើគុណភាពនៃការគិតរបស់សង្គមបានល្អផងដែរ៕
To our fellow journalists! Modern technology is shifting media landscape. We need to be caution to maintain professional journalism:
1. News is not just about fast, but make sure that it’s the fact.
2. Never publish false news that create mistrust among people. Mistrust and disrespect can lead to intolerance, violence, and killing.
3. Media has power to change human character, attitude, behavior, decision, and provide solution to issues.
4. Media has power to shape social norm, rule, personality, and consciousness.៕
ដោយ៖ សុខ ខេមរា