ព្រះវិហារវត្តអង្គុញឃុំដូង ត្រូវភ្លើងឆាបឆេះសម្ភារៈផ្អើលព្រះសង្ឃនិងពុទ្ធបរិស័ទ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ព្រះសង្ឃគង់នៅវត្តអង្គុញឃុំដូង ស្រុករមាសហែក និងកូនសិស្ស រត់ផ្អើលនិងស្រែកហៅដល់អ្នកស្រុកនាំគ្នាប្រញាប់ប្រញាលជួយអន្តរាគមន៏ប៉ុន្តែហួសពេលទៅហើយខណះទំនងទុស្សេខ្សែភ្លើង បណ្តាលឱ្យឆាបឆេះបែបនេះ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី​ព្រឹ​កថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ស្ថិតក្នុង​ព្រះ​វិហា​រវ​ត្តអ​ង្គញ់ ស្ថិតក្នុងភូ​មិ​អង្គ​ញ់ ឃុំដូងស្រុករមាសហែកខេត្តស្វាយរៀង ។
 បើតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាចំពោះសម្ភារៈដែលខូចខាតដោយឆាបឆេះមាន ទៀនវស្សាធំៗ 6 ដើ​ម ​ជើងធូប និងសម្ភារៈបូជា ផ្សេងៗសំណាងមិនមានមនុស្សរងគ្រោះថ្នាក់អាយុជីវិត។
សមត្ថកិច្ច​បា​នបន្តថាៈ នៅម៉ោង៧និង៣០ នាទី​ព្រឹ​កថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ មានឈ្មោះ មាស សាឯម ភេទប្រុស អនុប្រ​ធាន​ភូមិ​អង្គញ់ បានទូរស័ព្ទរាយការណ៍មក​ស​មត្ថ​កិច្ចថា មានករណីភ្លើងឆេះក្នុង​ព្រះ​វិហា​រវ​ត្តអ​ង្គញ់ ស្ថិតក្នុងភូ​មិ​អង្គ​ញ់ ឃុំដូង ។ ពេលនោះកម្លាំងនគរបាល​ប៉ុ​ស្តិ៍ បានសហការជា​មួ​យលោក​មេឃុំ​ដូង បានមកពិនិត្យឃើ​ញ​ថា ​ ភ្លើងឆេះសម្ភារៈ​ ទៀនវស្សាធំៗ ៦ ដើម ជើងធូប និងសម្ភារៈបូជា ​ផ្សេងៗក្មុងព្រះ​វិ​ហារ រូបបដិ​មាត្រូវបានឆេះខូចខា​ត​ទាំង​ស្រុង​។
តាមការឲ្យដឹង ពីព្រះសង្ឃថា កាលពីយប់ម៉ោងប្រហែល​១​០យប់ ក្នុងវត្តបានដាច់ភ្លើង​ហើ​យព្រះ​សង្ឃ សឹងរ​ហូ​តទល់ភ្លឺ ទើបមិនដឹង​ថា​មាន​ភ្លើង​ឆាបឆេះបែបនេះ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print