រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង ត្រង់ចំណុចផ្លូវបែកជាបួន ខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ: រថយន្តពីគ្រឿងបុកគ្នាពេញទំហឹង នៅចំណុចផ្លូវបែកជាបួនបណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសនោះទេ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង ១០យប់ថ្ងៃទី ២០ ខែវិច្ឆិកាឆ្នាំ២០១៩តាមបណ្ដោយផ្លូវហាណូយ​កែងនឹងផ្លូវលេខ១៩៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក​SCIONពណ៍ឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ2AY-9786ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនក៏មានរថយន្ត camary ហាយប្រីជពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ​2AU 2489 ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តSCIONបញ្ឆិតផ្នែកខាងមុខពេញទំហឹងរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តហាយប្រីជមិនទាន់អស់ល្បឿនបានបន្តទៅមុខប្រមាណជា២០ម៉ែត្រខូចខាតយ៉ាងដំណំទៅមុខលេងរូចសំណាងល្អមិនបង្កឲ្យមានអ្នករងបួស។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការវាស់វែងស្ទូចរថយន្តយកទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ ៕សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print