នគរបាលកម្ពុជាចាប់ជនជាតិចិន៣នាក់ ក្រោយរួមគ្នាលួចកាច់កម៉ូតូបានរយៈពេលមួយថ្ងៃ

ចែករំលែក៖

ភ្នំពេញ: ស្ត្រីរងគ្រោះម្នាក់ បានទុកម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិចទុក នៅក្នុងខុនដូរមួយកន្លែងយីហោបាលីស្រាប់​តែ​ត្រូវជនសង្ស័យ ២នាក់ ជាជនជាតិចិន លួចកាច់.កម៉ូតូ យកទៅបាត់ បានមួយថ្ងៃត្រូវបានសមត្ថកិច្ចចាប់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១ និង ៣០នាទីយប់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ២១៤ ត្រង់ចំណុចក្បែរនឹងខារ៉ាអូខេX2 ស្ថិតនៅក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១- ឈ្មោះ WANG YIN អាយុ ២៨ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារឋានសួគ៍ ផ្លូវ២១៤ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ គ្មានលិខិតឆ្លងដែន មុខរបរគ្មាន។

២- ឈ្មោះ LI JIAXIN អាយុ ១៧ឆ្នាំ ជនជាតិ ចិន ស្នាក់នៅមិនពិតប្រាកដ គ្មានលិខិតឆ្លងដែន មុខរបរគ្មាន។

៣- ឈ្មោះ ZHANG LENLING អាយុ ២៤ឆ្នាំ ជនជាតិចិន ស្នាក់នៅផ្ទះមិនខចាំ អាស័យដ្ឋាន មុខរបរ បុគ្គលិកទីផ្សារសណ្ឋាគារស្តារអន្តរជាតិ។

តាមប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ កង លីតា ភេទស្រី អាយុ ២១ឆ្នាំ ស្នាក់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ បានឲ្យដឹងថា មុនពេលកើតហេតុ នៅម៉ោង ៨ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គាត់បានចេញមកពីផ្ទះ បំណងទៅកន្លែងធ្វើការនៅផ្លូវកៅស៊ូថ្មី ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន យីហោឈ្មោះបាលីN1 ពេលទៅដល់ បានមួយសន្ទុះ ស្រាប់តែមានជនសង្ស័យ២នាក់ ជាជនជាតិចិនជិះម៉ូតូមួយគ្រឿង ម៉ាក Zoomer-X ពណ៌ទឹកបិច ពាក់ស្លាក
លេខ ភ្នំពេញ 1GD-5134 បានមកធ្វើសកម្មភាព លួចកាច់កម៉ូតូមួយគ្រឿង ម៉ាកស៊ុយសុគីនិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ DF-2129 បានសម្រេច ហើយជិះរត់គេចខ្លួនបាត់ស្រមោល។

លុះមកដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ម៉ោងកើតហេតុសមត្ថកិច្ចស្រាវជ្រាវរកឃើញជនសង្ស័យទាំង ៣នាក់ កំពុងតែបើម៉ូតូ Zoomer-X តាមផ្លូវលេខ២១៤ ក៏ឃាត់ខ្លួន យកទៅសួរនាំនៅឯប៉ុស្តិ៍រដ្ឋបាល នគរបាលទន្លេបាសាក់តែម្ដង។

ក្រោយកើតហេតុ ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការ​មន ដើម្បីសួរនាំរកបក្ខពួក ៕ ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print