ដាក់វិន័យនាយរង​ការិយាល័យ​អភិវឌ្ឍ​ន៏​កងពលតូច​អន្តរា​គម​ន៏​លេខ​៧​ម្នាក់ឲ្យកូនចៅឃ្វាលពពែស្ពាយកាំភ្លើង

ចែករំលែក៖

ខេត្តព្រះវិហារ​៖​ មេបញ្ជាការ​អង្គភាព​កងពលតូច​អន្តរា​គម​ន៏​លេខ​៧ បានដាក់វិន័យដល់ នាយរង​ការិយាល័យ​អភិវឌ្ឍ​ន៏​កងពលតូច​អន្តរា​គម​ន៏​លេខ​៧​ម្នាក់​ដែលមាន​កំហុសឆ្គង​​កងទ័ព​និង​អាច​ប្រឈម​ដក​បញ្ឈ​ជើង​ដោយសារ​កូន​ចៅ​ក្រោម​ឱវាទ​យក​កាំភ្លើង​ទៅប្រើ​ប្រាស់​ខុស​វិន័យ​គ្រាន់​តែ​ឃ្វាល​ពពែ​​សោះយកកាំភ្លើងតាមខ្លួនដែរ ​។​

​បន្ទាប់ពី​កូនចៅ​ធ្វើ​សកម្ម​ភាពខុស​វិន័យកងទ័ពដូច្នេះ​លោក​វរ​សេនី​យ៏​ត្រី ​ហ៊ុន​ ហូរ​ ជានាយរង​ការិយាល័យ​អភិវឌ្ឍ​ន៏​កងពលតូច​អន្តរា​គម​ន៏​លេខ​៧​បានទទួល​កំហុសភ្លាម​ដោយ​លោក​ថា​ លោកមានការ​ធ្វេសប្រហែស​នឹង​បណ្តែតបណ្តោយ​ឱ្យ​កូនចៅ​របស់លោក​យក​អាវុធជាតិផ្ទុះ​ទៅប្រើ​ប្រាស់​យ៉ាង​អនាធិបតេយ្យ​នៅ​ទីសាធារណៈ​កាលពី​ថ្ងៃទី​១៦​ខែវិច្ឆិកាឆ្នាំ​២០១៩​កន្លង​ទៅនោះប្រាកដមែន ​។​

​ប្រភពពីខេត្តព្រះវិហារឲ្យដឹងថា នៅ​ព្រឹក ​ថ្ងៃទី​២០​ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៩ ​លោក​វរ​សេនី​យ៏​ត្រី ​ហ៊ុន ​ហូ​រ ក៏បាន​អះអាង​នឹង​បកស្រាយ​ថា​ខ្លួន​លោក​ពិតជា​បាន​ខុស​នៅពេល​រូបលោក​មិនបាន​នៅផ្ទះ​។​ដោយ​រូបលោក​រវល់​ជាប់​ទៅ​ប្រជុំ​នៅ​ទីបញ្ជាការ​កងពល​ហើយ​ទុក​អាវុធ​នៅផ្ទះ​ត្រូវ​កូនចៅ​របស់លោក​នៅផ្ទះ​ដែលជា​អ្នក​ឃ្វាល​ពពែ​ឱ្យ​លោក​នោះបាន​យក​អាវុធ​នោះ​ទៅស្ពាយ​ខុសវិន័យ ​។​

​លោក​បាន​បន្តថា​ករណី​នេះរូបលោក ​ត្រូវបាន​លោក​ឩ​ត្ត​ម​សេនី​យ៏​ទោ ​ដួង ​សំនៀង​ មេញ្ជា​កា​កងពលតូច​អន្តរា​គម​ន៏​លេខ​៧​ដែលជា​មេបញ្ជាកា​របស់លោក​ផ្ទាល់​នោះ​ហៅ​ទៅ​សួរនាំ​នឹងដាក់​វិន័យ​យ៉ាង​តឹងរឹង​នឹង​អនុវត្ត​ន៏​ទៅលើ​ច្បាប់​ផ្ទៃក្នុង​របស់​កងយោធពល​ខេរ​ភូមិន្ទ​ ដែល​ពេលនេះលោកមេបញ្ជាការ​អាច​នឹង​ដក​បញ្ឈ​ជើង​ទៀតផង​ក៏​ថា​បាន ព្រោះធ្វើជាគំរូក្នុងអង្គភាព​។​

​លោក​វរ​សេនី​យ៏​ត្រី ​ហ៊ុន ​ហូរ ​បាន​បន្តថា​លោក​ឩ​ត្ត​ម​សេនី​យ៏​ទោ​ដួង​សំនៀង​មេបញ្ជាកា​របស់លោក​នោះ​គឺ​លោក​មិន​អត់អោន​ឱ្យ​បុគ្គល​ណា​ដែល​ធ្វើ​ខុស​នោះឡើយ​។​ទោះបី​ស្ថិតក្នុង​សភាព​បែបណាក៏ដោយ​ឱ្យតែ​បុគ្គល​នោះ​ធ្វើ​ខុស​គឺ​លោក​មេបញ្ជាការ​យក​ច្បាប់​មក​អនុវត្ត​ទៅតាម​បទបញ្ជា​របស់​អគ្គមេបញ្ជាកា​ក្រសួង​កា​ពារ​ជាតិ​។​
​ជាមួយគ្នា​នោះ ​លោក​ហ៊ុន ​ហូរ ​ក៏បាន​លើកឡើងថា​ខ្លួន​លោក​នឹង​សុំ​សារភាព​នៅ​ចំពោះមុខ​លោក​មេបញ្ជាកា​របស់លោក​ក៏ដូចជា​មេបញ្ជាការ​មេ​បញ្ជារ​រង​ក្នុង​អង្គភាព​របស់លោក​ហើយ​ដែរ​។​ជាពិសេស​ដល់​មហាជន​ទាំងអស់​ថា​ខ្លួន​លោក​ពិត​ជាមាន​កំហុស​ខុសឆ្គង​ក្នុងការ​ធ្វេសប្រហែស​មិន​ប្រយ័ត្ន​ដែល​ធ្វើឱ្យមាន​ប៉ះពាល់​ដល់​មុខមាត់​អង្គភាព​របស់លោក​។​ជាពិសេស​ដល់​សតិ​អារ​ម្ម​របស់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​តំបន់​ខាងលើ​នោះ​កន្លងមក​នោះ​។​

​ជាមួយគ្នា​នោះ​លោក​វរ​សេនី​យ៏​ត្រី ​ហ៊ុន ​ហូរ ​ក៏បាន​លើកឡើង​ផងដែរ​ថា​ក្នុងនាម​លោក​ជា​មេបញ្ជាការ​ង​មួយរូប​ដែរនោះ​តែបើ​ទោះបី​ករណី​លោក​ធ្វើ​ខុស​លោក​ក៏​ហ៊ាន​ទទួលកំហុសហើយអាវុធ​នោះ​គឺ​លោក​បានធ្វើកា​ប្រគល់​ទៅឱ្យ​អង្គភាព​របស់លោកគ្រប់គ្រង​វិញ​ហើយ​ ៕ ប្រាថ្នា

ពាក់​ព​ន្ធ័​នឹង​ករណី​ដីធ្លី​នោះ​វិញ​លោក​វរ​សេនី​យ៏​ត្រី​ហ៊ុន​ហូ​ថា​ដី​របស់លោក​គឺមាន​ត្រឹមតែ​២៩​ហិតា​ដោយ​គិត​ទាំង​ដី​ចំណែក​របប​កូន​របស់លោក​ទាំង​៥​នាក់​បញ្ចូល​ផង​នោះ​។​ដី​ដែលមាន​២០០​ហិកតា​នោះ​វា​ជា​ដី​របស់គេ​ទេ​ដោយ​លោក​គ្រាន់តែ​ជា​អ្នក​ជួយ​មើលថែ​ឱ្យគេ​តែប៉ុណ្ណោះ​៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print