នឹកឃើញគំនុំសងសឹកស្ពាយកាំបិតខ្វែវកាប់ដល់ផ្ទះ​បណ្តាល​ឲ្យ​គូទំនាស់រង​របួសធ្ងន់​

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ បុរស​វ័យ​ចំណាស់​ម្នាក់​មានទំនាស់​ជាមួយបុរសម្នាក់ទៀតជា​យូរ​មកហើយ​ទើប​ថ្ងៃនេះ​នឹក​ឃើ​ញចង់សងសឹក​ក៏យក​កាំបិត​ខ្វែវ​ទៅ​កាប់​គូសត្រូវ​បណ្តាល​ឲ្យ​បែកក្បាល​និង​របួស​ដៃ​រងរបួស​ធ្ងន់ តែ​ត្រូវបានកម្លាំងកងរាជអាវុធ​ក្រុង​ប៉ោយប៉ែត​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​នៅវេលា​ម៉ោង​១២​យប់ ចូល​ថ្ងៃទី​២០ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​ឲ្យ​ដឹងថា យោង​ពាក្យបណ្តឹង​របស់​ភាគី​ជនរងគ្រោះ​ឈ្មោះ សំ វាសនា ភេទ ស្រី អាយុ ៣៤​ឆ្នាំ​រស់នៅ​ក្នុងភូមិ សង្កាត់ កើតហេតុ​ខាងលើ​បាន​បំភ្លឺ​ឲ្យ​ដឹងថា​៖​ជនសង្ស័យ​ឈ្មោះ ឡាយ ឃាង ភេទ ប្រុស អាយុ ៥៤​ឆ្នាំកន្លងមក​ធ្លាប់មាន​ទំនាស់​ពាក្យសម្តី​គ្នា​ពីមុនមកជាមួយគាត់។លុះនៅ​ថ្ងៃកើតហេតុ​ខណៈគាត់កំពុង​អង្គុយលេង​នៅមុខ​ជណ្តើរ សុខៗ​ស្រាប់តែ​ឈ្មោះ ឡាយ ឃាង កាន់​កាំបិត​ដើរ​សំដៅ​មករក​គាត់ ហើយ​ក៏បាន​ប្រតាយប្រតប់​គ្នាឡើង។ពេលនោះ​ជនសង្ស័យ​កាប់​ទៅ​លើរូបគាត់​២​កាំបិត​ត្រូវចំ​ក្បាល និង​ដៃ បណ្តាល​ឲ្យ​របួសធ្ងន់។

យ៉ាងណាក្នុងករណីនេះ​ក្រោយ​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​ជំនាញ​បាន​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាមៗ​ហើយ​បាន​បញ្ជូនមក​បញ្ជាកា​ដ្ឋា​ន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​សាកសួរ​បន្ត​។​

​ប្រភពដដែលបន្តថា ក្រោយពី​បញ្ចប់​ការស៊ើបអង្កេតយោងតាម​ការបំភ្លឺ​របស់​ជ​ន​រងគ្រោះ និង​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ ឃើញ​មាន​ភាពស៊ីសង្វាក់​គ្នា បង្ហាញ​ពី​តម្រុយ​នៃ​បទល្មើស​យ៉ាង​ជាក់លាក់ ដូច្នេះ​ជនសង្ស័យ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ហិ​ង្សាដោយចេតនា ហើយ​ជនសង្ស័យ​ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print