ត្រៀមៗ…!! ចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ បណ្តាលខេត្តមួយចំនួនរបស់កម្ពុជា ធាតុអាកាសនឹងចុះត្រជាក់

ចែករំលែក៖

ភ្នំពេញ ៖ បណ្តាលខេត្តកម្ពុជានៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ ,តំបន់ជួរភ្នំដងរែក , តំបន់ខ្ពង់រាប,ភាគឦសាន , តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ ធាតុអាកាសនឹងចុះត្រជាក់ ដោយសារ ជ្រលងសម្ពាធខ្ពស់បាននឹងកំពុងរំកិលចុះក្រោម និងមានឥទ្ធិពលមធ្យមលើកម្ពុជា ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះឲ្យថា ចាប់ពីថ្ងៃទី២១-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ អាកាសធាតុមានដូចខាងក្រោមនេះ ៖

១- បណ្តាខេត្តនៅតំបន់វាលទំនាបភាគកណ្តាល ភាគពាយ័ព្យ តំបន់ជួរភ្នំដងរែក និងតំបន់ខ្ពង់រាបភាគឦសានធាតុអាកាសត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាពអប្បបរមា មានពី ១៩-២១°C និងសីតុណ្ហភាពអតិបរមាមានពី២៧-២៩ °C ។

២- តំបន់វាលទំនាបភាគខាងក្រោម និងតំបន់មាត់សមុទ្រ ។​សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C និងសីតុណ្ហភាពអតិបរមាមានពី២៩-៣១ °C ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print