២​ មក​រា​ ១៩៧៦​ គ្រា​ដំបូង​ដែល​សម្តេច​តេ​ជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ស្គាល់គ្នា​ និង​រៀប​ការ​ក្នុង​របប​ប៉ុល ពត

ចែករំលែក៖

​ភ្នំពេញ​៖​ មក​ទល់​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៦​ រយៈពេល​៤០​ឆ្នាំ​គត់​ ដែល​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​ប៊ុ​ន​ រ៉ា​នី​ ហ៊ុន​ សែន​ បាន​រៀប​អាពាហ៍ពិពាហ៍​ក្នុង​សម័យ​ប៉ុល​ ពត​ បន​ប្រល័យពូជសាសន៍​ ។​

1

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​រំឭក​នូវ​អនុស្សាវរីយ៍​ដ៏​ជូរ​ចត់​ជាមួយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ដែល​ស្គាល់គ្នា​ក្នុង​របប​បន​ប្រល័យពូជសាសន៍​យ៉ាង​ដូច្នេះ​ថា​៖​

«៤០​ ឆ្នាំ​មុន​គឺ​នៅ​ថ្ងៃ​ទី​ ២​ ខែ​ មក​រា​ ឆ្នាំ​១៩៧៦​ នោះ​ហើយ​ ដែល​ខ្ញុំ​ត្រូវ​បាន​អង្គការ​កោះហៅ​ឱ្យទៅ​រៀប​ការ​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ ថ្ងៃ​ទី​ ៥​ ខែ​ មក​រា​ ១៩៧៦​។​ ថ្ងៃនេះ​ទី​២​ ខែ​ មក​រា​ឆ្នាំ​ ២០១៦​ គឺ​មាន​រយះ​ពេល​៤០​ឆ្នាំ​ ដែល​ខ្ញុំ​ត្រូវ​សរសេរ​រៀបរាប់​អំពី​ប្រវត្តិ​ដែល​ខ្ញុំ​ និង​ ភរិយា​បាន​ស្គាល់គ្នា​ និង​ បាន​រៀប​ការ​ក្នុង​របប​ ប៉ុ​ល​ ពត​។​

​ពិតមែនតែ​វា​ជា​រឿង​របស់ខ្ញុំ​ តែ​វា​ក៏​ជា​រឿងរ៉ាវ​កើតឡើង​ទាក់ទង​ជាមួយ​ប្រជាជន​ទូ​ទាំង​ប្រទេស​ដែល​ស្ថិត​ក្នុង​របប​នយោបាយ​ប្រល័យពូជសាសន៍​ ហើយ​ក៏​ជាប់​ទាក់ទង​ដល់​ប្រវត្តិ​នៃ​ការ​តស៊ូ​រំដោះជាតិ​ផង​ដែរ​។​ ការ​រៀបរាប់​របស់ខ្ញុំ​មិន​គ្របដណ្តប់​លើ​ដំណើរ​ជីវិត​ទាំងមូល​ទេ​។​ ការ​រៀបរាប់​នេះ​គឺ​ផ្តោត​សំខាន់​ តើ​ខ្ញុំ​ និង​ ភរិយា​ខ្ញុំ​ជួប​គ្នា​ដោយ​របៀប​ណា​?​ ហើយ​ការ​រៀប​ការ​ប្រព្រឹត្តិ​ទៅ​បែប​ណា​?​ និង​រៀបរាប់​ក្រោយ​ពេល​រៀប​ការ​មួយ​រយះ​ខ្លី​ប៉ុណ្ណោះ​។​

​រឿង​ដែល​នៅ​សេសសល់​ ខ្ញុំ​នឹង​សរសេរ​ដើម្បី​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៀត​។​ អាស្រ័យ​ដោយ​អត្ថបទ​វែង​ ខ្ញុំ​រៀបចំ​ផ្សាយ​ជា​ ៣​វគ្គ​។​ វគ្គ​១​ នឹង​ផ្សាយ​នៅ​ ថ្ងៃ​ ៣​ មក​រា​។​ វគ្គ​ ២​ផ្សាយ​ថ្ងៃ​ ៤​ មក​រា​ និង​ វគ្គ​៣​ បញ្ចប់​ផ្សាយ​ថ្ងៃ​ ៥​មក​រា​ដែល​ជា​ថ្ងៃ​ខួប​៤០​ឆ្នាំ​ នៃ​ថ្ងៃ​រៀប​ការ​ (៥​ មក​រា​១៩៧៦-៥​ មក​រា​ ២០១៦)​។​

​ពេល​អាន​ចប់​ សូម​មេត្តា​ជួយ​ប្រាប់​ខ្ញុំ​ផង​ថា​ តើ​ខ្ញុំ​ស្រឡាញ់​ប្រពន្ធ​ខ្ញុំ​មុន​ ឬ​ ប្រពន្ធ​ខ្ញុំ​ស្រឡាញ់​ខ្ញុំ​មុន​?​» ៕​

4

3

...

2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print