ភ្នំពេញ ៖ គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិតខ្លួនឯង និងអ្នកដទៃ! គោរពច្បាប់ចរាចរណ៍ គឺគោរពស្រឡាញ់ និងលើកស្ទួយកិត្តិយសជាតិ! គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺជាពលរដ្ឋល្អ! ធ្វើដំណើរដោយសុវត្ថិភាព គឺជាសុភមង្គលជនគ្រប់រូប! ពិសារគ្រឿងស្រវឹងសូមកុំបើកបរ បើបើកបរប្រឈមនឹងការផាកពិន័យ និងជាប់ពន្ធនាគារ! ទាំងនេះគឺជាពាក្យស្លោកនៅក្នុងយុទ្ធនាការផ្សព្វផ្សាយច្បាប់ចរាចរណ៍នៅខណ្ឌព្រែកព្នៅ។
ក្រុមមន្ត្រីរាជការ គ្រូបង្រៀននិងសិស្សសាលាព្រមទាំងកងកម្លាំងសមត្ថកិច្ចនគរបាល ប៉េអឹម នៅសាលាខណ្ឌព្រែកព្នៅ បាននាំគ្នាដង្ហែរក្បួនផ្សព្វផ្សាយ ស្តីច្បាប់ចរាចរថ្មី ព្រមទាំងចែកជូននូវកូនសៀវភៅតូចៗស្តីច្បាប់ចរាចរផងដែរ នៅក្នុងមូលដ្ឋានរបស់ខ្លួន នៅព្រឹកថ្ងៃទី០១ខែមករា ឆ្នាំ២០១៦ នេះ។
ក្នុងឱកាសផ្សពផ្សាយច្បាប់ចរាចរណ៍ថ្មីនេះ លោកម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានលើកឡើងថា ប្រជាពលរដ្ឋគ្រប់រូត្រូវនាំគ្នាគោរពច្បាប់ចរាចរឲ្យបានគ្រប់គ្នា និងត្រូវនែនាំអ្នកដែលមិនបានដឹងឲ្យយល់ដឹងអំពីច្បាប់ចរាចរថ្មីទាំងអស់គ្នា អ្នកមានរថយន្ត ព្រមទាំងម៉ូតូត្រូវមានលិខិតស្នាមផ្សេងឲ្យបានត្រឹមត្រូវ និងដាក់ជាប់ខ្លួនជានិច្ច ហើយបើស្រវឹងសូមកុំបើកបរ ដើម្បីចូលរួមចំណែកកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរ ដែលកំពុងតែព្រួយបារម្មណ៍យ៉ាងខ្លាំងនាពេលបច្ចប្បន្ននេះ។
លោកបន្តថា ថ្ងៃនេះយើងមានពាក្យស្លោកជាច្រើនដូចជា គោរពច្បាប់ចរាចរណ៍ គឺគោរពអាយុជីវិត្តខ្លួនឯង និងអ្នកដទៃ! គោរពច្បាប់ចរាចរណ៍ គឺគោរពស្រឡាញ់ និងលើកស្ទួយកិត្តយសជាតិ! គោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គឺជាពលរដ្ឋល្អ! ធ្វើដំណើរដោយសុវត្ថិភាព គឺជាសុភមង្គលជនគ្រប់រូប! ពិសារគ្រឿងស្រវឹងសូមកុំបើកបរ បើបើកបរប្រឈមនឹងការផាកពិន័យ និងជាប់ពន្ធនាគារ! ត្រូវរៀនច្បាប់ចរាចរឲ្យចេះទាំងអស់គ្នា ដើម្បីគោរពច្បាប់ចរាចរ បើពុំនោះទេចាប់ពីពេលនេះទៅ សមត្ថកិច្ចប៉ូលិសនិងធ្វើការផាកពិន័យ។
លោកម៉ៅ បូរ៉ាបន្តទៀតថា ការគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតដោយករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពជាមានអត្រាខ្ពស់ជាងជម្ងឺអេដស៍ឬជម្ងឺផ្សេងទៀតទ្វេរដង ដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាំង ពីណាក់មន្រ្តីថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងសម្តេច ក្រឡាហោម ស ខេង ឧបនាយកេដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងក្រសួងមហាផ្ទៃ បាននាំគ្នាប្រឹងរកវិធីទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរដែលងាយឆក់យកអាយុជីវិតមនុស្សបានយ៉ាងងាយក្នុងមួយប៉ព្រិចភ្នែកប៉ុណោះ ក្នុងព្រះរាជាណាចក្រកម្ពុជានាពេលបច្ចប្បន្ននេះ។សូមបញ្ជាក់ថាតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញផ្នែកចរាចរណ៍របស់ក្រសួងមហាផ្ទៃបានអោយដឹងថា គ្រោះថ្នាក់ចរាចរ ភាគច្រើន បង្ករឡើងដោយការបើកជែង និងមិនប្រកាន់ស្តាំ និងការបើកបរពេលស្រវឹងស្រា ដែលជាការមិនគោរពច្បាប់ចរាចរ ហើយក្នុងមួយឆ្នាំមានមនុស្សស្លាប់ប្រមាណជាង២០០០នាក់ឯណោះដោយសារបើកបរមិនគោរពច្បាប់ចរាចរនេះ៕ ដោយៈ ព្រែកជ័យ