ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ» ក្រោយ​ច្របាច់​បញ្ចូល​ជា​មួយ ក្រេឌីត

ចែករំលែក៖

ភ្នំ​ពេញ កាលពីថ្ងៃទី២១ ខែវិច្ឆិកានេះធនា​គារហ្វីលីព (PhillipBank) បាន​ប្រកាស​​បើក​សា​ខា​ថ្មី​មួយ ដែល​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​​កម្ពុជា​ក្រោម ក្នុង​រាជ​ធានីភ្នំ​ពេញ ដែលសាខា​ថ្មី​ដែល​ត្រូវ​បាន​រច​នា​ដ៏ពិសេស​មួយ​នេះ នឹង​ដើរ​តួនាទី​​ជា សា​ខា​គំរូ​មួយ សម្រាប់​រាល់​​សា​ខា​ទាំង៨៩​​កន្លែង​របស់ខ្លួននៅទូទាំង​ប្រទេស ក្រោយពី​ធនា​គារនេះ ​បំពេញ​ការ​ច្របាច់​បញ្ចូល​​ជាផ្លូវ​ការ​តាម​ការ​គ្រោង​ទុក​​ជា​មួយ​នឹង​ស្ថា​ប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ក្រេឌីត​ (Kredit)​។

កម្ម​វិធី​​​កាត់​​ខ្សែ​បូរណ៍​សម្ពោធ​សា​ខា​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិ​បតី​ភាព​ឯក​ឧត្តម Michael Tan ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី ប្រចាំ​នៅកម្ពុជា មន្ត្រី​តំណាង​​ធនាគារជាតិនៃកម្ពុជា និង​លោក Lim Hua Min អគ្គនាយកធនាគារហ្វីលីព

លោក Lim Hua Min (លីម ហួមីន) អគ្គនាយកក្រុមហ៊ុនហ្វីលីពមានប្រ​សាសន៍​ក្នុង​ពិធី​កាត់​ខ្សែ​បូរណ៍សម្ពោធ​សា​ខា​ថ្មី​​នេះ ថា៖ «ា​ខា​​គំរូ​របស់​យើង ដែល​ស្ថិត​លើ​ផ្លូវ​កម្ពុជា​ក្រោម បង្ហាញ​ពី​​បំណង​ប្រាថ្នា​របស់​យើង​ឆ្ពោះ​ទៅកាន់​វិថី​ថ្មី​ក្នុងវិស័យ​ធនា​គារ ពោល​គឺ​ចាប់​ពី​​​​រូប​​រាង​ដែលមាន​ការ​កែ​ប្រែ​ថ្មី និង​ទាន់​​សម័យ រហូត​ដល់​មុខ​ងារ​ថ្មី​ៗ​​​ជា​ច្រើន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បីផ្តល់​នូវ​បទពិសោធ​ដល់​អតិ​ថិ​ជន​បន្ថែម​ទៀត ដូច​ជាសេវាអទិភាព (Phillip Priority) និង​សេវាបម្រើ​អតិ​ថិ​ជន ដែល​ត្រូវ​បាន​គាំទ្រ​ដោយប្រព័ន្ធ​ធនា​គារ​ស្នូល​ថ្មី​មួយ និង​ស្មារតី​យក​​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​បុគ្គ​លិក​តាម​សា​ខា​»​។

បច្ចុប្បន្ន PhillipBank មាន​សា​ខា​ចំនួន​៦​​​កន្លែង នៅ​រាជ​ធានី​ភ្នំ​ពេញ ស្រប​ពេល​ដែល​ស្ថា​ប័ន ក្រេឌីត មាន​៨៣​សា​ខា ទូ​ទាំង​ប្រទេស​កម្ពុជា​។ ការ​​ច្របាច់​បញ្ចូល​គ្នារវាង​គ្រឹះ​ស្ថាន​ទាំង​២ នឹង​ធ្វើ​ឲ្យ PhillipBankក្លាយ​ជា​ធនា​គារ​​​ដែលមានសាខាច្រើនជាងគេបំផុត​ទី​៣​នៅ​កម្ពុជា ដែល​បម្រើ​ជូននូវ​រាល់​សេវា​​​​ធនា​គារ​ពាណិជ្ជ​​ទាំង​អស់ ទៅកាន់​អតិថិ​​ជន​ ទូ​ទាំង​ប្រទេស​​កម្ពុជា​

គ្រឹះ​ស្ថាន​ឯកជន​ដែល​ត្រូវ​បានច្របាច់​បញ្ចូល​គ្នា​ថ្មី​នេះ ដែល​នឹង​ប្រតិ​បត្តិ​ក្រោម​ការ​ប្រើ​ប្រាស់​ឈ្មោះ​ធនា​គារហ្វីលីព (PhillipBank) នឹង​​ជាផ្នែកមួយនៃ​ក្រុមហ៊ុន PhillipCapital ដែល​ជា​ស្ថា​ប័ន​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​មួយ​​ក្នុង​តំបន់ ដោយ​មាន​ទី​តាំង​ច្រើនជាង​​១៦ប្រទេស និង​​ទ្រព្យ​សម្បត្តិ​​ក្នុង​ទឹកប្រាក់​ច្រើន​ជាង​៣៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។

លោក Lim Hua Min (លីម ហួមីន) អគ្គនាយកធនាគារហ្វីលីពបាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​ថ្ងៃ​ដ៏រំភើប​សម្រាប់​ធនា​គារ PhillipBank កម្ពុជា ដែល​រួម​ជា​មួយ​នឹង​ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​២​ទៀត​របស់​យើង​នៅ​ទី​នេះ រួម​មាន Phillip General និង Phillip Life នឹង​​ផ្តល់​ជូន​ដល់​​ប្រជា​ពល​រដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ នូវ​រាល់​​សេវា​ហិរញ្ញ​វត្ថុ​ និង​សេវា​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​​ដ៏​ទូ​លំ​ទូលាយ​បំផុត ទូ​ទាំង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​»​។

បច្ចុប្បន្ន ការ​​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ នៅកម្ពុជា មាន​ចំនួន​ទឹកប្រាក់​ច្រើន​ជាង​១០​លាន​​ដុល្លារ​អាមេរិក ទៅ​លើ​វិស័យ​ធ​នា​គារ ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​ទូទៅ ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​លើ​អាយុ​ជីវិត​ និង​សេវា​​​មីក្រូ​ហិរញ្ញ​វត្ថុ​

លោក Michael Tan ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី នៅកម្ពុជា បាន​ថ្លែង​​អំឡុង​ពេល​​​ពិធី​បើក​សម្ពោធ​​ថា៖ «ទំនាក់​ទំនង​រវាង​សិង្ហ​បុរកម្ពុជា មិន​ត្រឹម​តែ​​ផ្តោត​លើពាណិជ្ជ និង​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះ​ទេ ខណៈ​ដែល​សហ​គមន៍​សិង្ហ​បុរី​នៅ​នេះ ​ក៏​ផ្តោត​ជា​សំខាន់​លើ​ទំនាក់​ទំនង​រវាងប្រជា​​ពល​រដ្ឋ និង​​ប្រជា​ពល​រដ្ឋ​ ផងដែរ​។ ជា​ចុង​បញ្ចប់ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​​បញ្ជាក់​ថា PhillipBank មាន​ការ​​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ដល់​សហ​គមន៍​កម្ពុជា ​ជា​មួយ​នឹង​​គំនិត​ផ្តួច​ផ្តើម​លើ​កម្ម​វិធី​ទំនួល​ខុស​ត្រូវ​សង្គម​ជា​យុទ្ធ​សាស្ត្រ លើ​វិស័យ​ពិការ​ភាព និង​សិល្បៈ ការ​អប់​រំ និង​សហ​គមន៍​កា​រងារ​នៅ​តាម​ខេត្ត​»​។ ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី​រូបនេះ បាន​បញញជាក់​ថា ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ និង​រឹង​មាំ​រវាង​សិង្ហ​បុរី និង​កម្ពុជា ក្នុង​គ្រប់កម្រិត និង​គ្រប់​វិស័យ​ទាំង​អស់​ នឹង​បង្កើត​ឲ្យ​មាន​លទ្ធផល​ដ៏​ល្អ​ដល់​អនា​គត​របស់​ប្រទេស​ទាំង​២​៕ ដោយ វឌ្ឍនា

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print