បេីករថយន្តបុកគេអោយរបួសធ្ងន់ហេីយ​ មិនព្រមឈប់រត់គេចពីការទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ បុរសម្នាក់ត្រូវរថយន្ត ម៉ាស្ដាមួយគ្រឿងបុកពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តគេចបាត់ស្រមោល

កាលពីវេលាម៉ោង ១ រំលងអធ្រាត្រឈានចូលថ្ងៃទី ២២ ខែវិច្ឆិកាឆ្នាំ ២០១៩ត្រង់ចំណុចប៉ុស្ដិ៍ ២៤ម៉ោងតាមបណ្ដោយផ្លូវហាណូយក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខរាជធានីភ្នំពេញ

ជនរងគ្រោះមានឈ្មោះសាញ់ភារ៉ាភេទប្រុសអាយុ៣១ឆ្នាំស្លាកនៅផ្លូវរថភ្លើង ភូមិ១៤សង្កាត់បឹងកក់ទី ១ ខណ្ឌចំការមនរាជធានីភ្នំពេញ

ប្រភពព័ត៌មានពីសមត្ថកិច្ចយាមនៅប៉ុស្តិ៍ ២៤ ម៉ោងបានឲ្យដឹងថាមុនពេលកើតហេតុឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកសង់១២៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BA-1980 បើកបរដោយបុរសម្នាក់ឯងឆ្លងផ្លូវទិសដៅពីត្បូងទៅជើងខណៈមកដល់ស្ទុប ២៤ម៉ោងក៏មានរថយន្តមួយគ្រឿងម៉ាកស្តារិចមិនចាំស្លាកលេខធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនលុះមកដល់ចំណុចកើតហេតុខាងលើក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់សន្លប់ស្តូកស្តឹងរថយន្តបង្កបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុយកម៉ូតូទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីច្រាវជ្រាវរករថយន្តបង្ក​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print