ភ្នំពេញ៖ យ៉ាងហោចណាស់ក៏មាននារីម្នាក់បានស្លាប់ចោលប្តីដែលកម្សត់កម្រនឹគ្នា នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកប្តីរងរបួសធ្ងន់ខណះជិះម៉ូតូឌុបគ្នាចេញពីធ្វេីការត្រូវរថយន្តទេសចរណ៍បុកនិងកិន។
ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ខែវិច្ចិការ ឆ្នាំ២០១៩ នៅចំណុចផ្លូវ៣០៧ កែងផ្លូវលេខ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។
ជនរងគ្រោះឈ្មោះអូនស្រីមុំ ភេទស្រីអាយុ២៩ឆ្នាំ ស្នាក់នៅព្រែកភ្នៅ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកហុងដាឌ្រីមសង់ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FO 8745 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣០៧ ក្នុងទិសដៅពីត្បូងទៅជេីង ខណះមកដល់ចំណុចផ្លូវលេខ៥៩២ ដែលជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តប្រភេទទេសចរណ៍ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3C 6878 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៩២ ក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលបុកម៉ូតូកិនអូសបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់។ភ្លាមនោះក៏មានរថយន្តសង្គ្រោះបានមកទទួលជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយអកុសលស្ត្រីជាប្រពន្ធក៏បានស្លាប់តែម្តង។
ក្រោយកេីតហេតុតៃកុងរថយន្តបានចុះគេចខ្លួនបាត់ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ