ប្តីប្រពន្ធមួយគូរឌុបគ្នាចេញពីធ្វេីការត្រូវរថយន្តក្រុងបុកកិនស្លាប់ប្រពន្ធប្តីរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ​៖​ យ៉ាងហោចណាស់ក៏មាននារីម្នាក់បានស្លាប់ចោលប្តីដែលកម្សត់កម្រនឹគ្នា​ នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកប្តីរងរបួសធ្ងន់ខណះជិះម៉ូតូឌុបគ្នាចេញពីធ្វេីការត្រូវរថយន្តទេសចរណ៍បុកនិងកិន។
ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ខែវិច្ចិកា​រ​ ឆ្នាំ២០១៩​ នៅចំណុចផ្លូវ៣០៧​ កែងផ្លូវលេខ៥៩២​ ស្ថិតក្នុងសង្កាត់បឹងកក់ទី២​ ខណ្ឌទួលគោក។

ជនរងគ្រោះឈ្មោះអូនស្រីមុំ​ ភេទស្រីអាយុ២៩ឆ្នាំ​ ស្នាក់នៅព្រែកភ្នៅ។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញម៉ូតូម៉ាកហុងដាឌ្រីមសង់​ ពណ៍ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1FO 8745​ ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣០៧​ ក្នុងទិសដៅពីត្បូងទៅជេីង​ ខណះមកដល់ចំណុចផ្លូវលេខ៥៩២​ ដែលជាផ្លូវបំបែកជាបួនស្រាប់តែមានរថយន្តប្រភេទទេសចរណ៍​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3C 6878 ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៥៩២​ ក្នុងទិសដៅពីកេីតទៅលិចក៏ជ្រុលបុកម៉ូតូកិនអូសបណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ទាំងពីរនាក់។ភ្លាមនោះក៏មានរថយន្តសង្គ្រោះបានមកទទួលជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យតែដោយអកុសលស្ត្រីជាប្រពន្ធក៏បានស្លាប់តែម្តង។
ក្រោយកេីតហេតុតៃកុងរថយន្តបានចុះគេចខ្លួនបាត់ត្រូវបានសមត្ថកិច្ចមូលដ្ឋានសហការជាមួយជំនាញធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីរងចាំដោះស្រាយតាមច្បាប់៕សុខាសែនជ័យ​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print