កម្មករ​សំណង់​៣​នាក់​ទាញ​ដែក​ប៉ះ​ខ្សែភ្លើង​ស្រាត​ឆក់​ធ្លាក់​ពីលើ​ផ្ទះ​របួសធ្ងន់

ចែករំលែក៖

​ខេត្ដ​ប៉ៃលិន៖​ កម្មករ​សំណង់​៣​នាក់​ បាន​រង​របួសធ្ងន់​និង​ស្រាល​ខណៈ​ទាញ​ដែក​ ទៅ​ប៉ះ​ខ្សែភ្លើង​ស្រាត​ឆក់​ធ្លាក់​ពីលើ​ សំណង់​ផ្ទះថ្ម​ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ ម្ចាស់​សំណង់​បញ្ជូន​ទៅ​សង្គ្រោះ​ផង​ដែរ​ ។​

received_1676696825948195

​ករណី​កម្មករ​សំណង់​ត្រូវ​ចរន្ដអគ្គិសនី​ឆក់​របួសធ្ងន់​ស្រាល​ខាងលើ​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ នៅ​ផ្សារ​ព្រំ​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ ក្រៅ​ ខេត្ដ​ប៉ៃលិន​ ។​

​នៅ​កន្លែង​កើតហេតុ​គេ​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ទាំង​៣​នាក់​ដែល​រង​របួស​២​ នាក់​ធ្ងន់​និង​ម្នាក់​ស្រាល​ទី​១-​ឈ្មោះ​ ហៀ​ង​ នី​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ (​របួសធ្ងន់​),​ ទី​២-​ឈ្មោះ​ ហែម​ ជឿន​ ភេទ​ប្រុស​ អាយុ​ ៤០​ឆ្នាំ​ (​របួសធ្ងន់​រលាក​រលួយ​ស្បែក​)​ ទាំង​២​នាក់​នេះ​រស់នៅ​ភូមិ​ស្វាយចេក​ ឃុំ​ស្វាយចេក​ ស្រុក​ប​សេដ្ឋ​ ខេត្ដ​កំពង់​ ស្ពឺ​ និង​ទី​៣-​ឈ្មោះ​ កុយ​ វ៉ា​ន់​ណេ​ត​ ភេទ​ ប្រុស​ អាយុ​២៥​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ រអិល​ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​ ខេត្ដ​ប៉ៃលិន​ ។​

​ប្រភព​បានឱ្យ​ដឹង​ទៀត​ថា​ ផ្ទះ​ដែល​ កម្មករ​សំណង់​រង​គ្រោះ​កំពុង​សាងសង់​ នេះ​គេ​បានដឹង​ថា​ម្ចាស់ផ្ទះ​មានឈ្មោះ​ ម៉េ​ង​ ទ្រី​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​ លក់​ចាប់ហួយ​ ។​

​តាម​សាក្សី​ឃើញ​ហេតុការណ៍​បាន​ និយាយ​ថា​ មុន​ពេល​កើតហេតុ​គេ​បាន​ ឃើញ​កម្មករ​សំណង់​ទាំង​៣​នាក់​ខ្លះ​ឡើង​ តាម​ផ​ន្ទា​ទៅ​ជាន់​លើ​ និង​ខ្លះ​ទៀត​លើក​ ដែក​សរសៃ​ហុច​ទៅ​ឱ្យ​អ្នក​ខាងលើ​ តែ​ ដោយសារ​ការ​ធ្វេសប្រហែស​ក៏​ប៉ះ​ជា​ មួយ​នឹង​ខ្សែភ្លើង​ស្រាត​ឆក់​ត​គ្នា​តែ​ម្ដង​ ។​ នៅ​ពេល​នោះ​គេ​បានឃើញ​កម្មករ​សំណង់​ ម្នាក់​ធ្លាក់​មក​ដល់​ដី​និង​ម្នាក់​ទៀត​ធ្លាក់​ ទើរ​លើ​ដែក​កៀន​ផ្ទះ​ បណ្ដាល​ឱ្យ​រង​របួស​ ធ្ងន់​ ។​

​តាម​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​២​នាក់​ដែល​រង​របួសធ្ងន់​ត្រូវ​ បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​បាត់​ ដំបង​ ឯ​អ្នក​រង​របួសស្រាល​នៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ប៉ៃលិន​ ៕​

received_1676688052615739

received_1676696752614869

...

ដោយ៖ ស​ សា​រ៉េ​ត​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print