​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ក្រោយ​លួច​ម៉ូតូ​

ចែករំលែក៖

ខេត្ដ​ព្រះ​សីហ​នុ​៖​ បុរស​ជនជាតិ​វៀត​ ណា​ម​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ ប៉ុស្ដិ៍​លេខ​៤​ ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​១​ ខែមករា​ ឆ្នាំ​២០១៦​ បន្ទាប់​ពី​លួច​ម៉ូតូ​របស់​ប្រជា​ ពលរដ្ឋ​កាលពី​រសៀល​ថ្ងៃ​ទី​៣១​ ខែធ្នូ​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​ទី​៥​ សង្កាត់​ លេខ​៤​ ក្រុង​-​ខេត្ដ​ព្រះ​សីហ​នុ​ ។​

​ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ ចាប់ខ្លួន​ឈ្មោះ​ ង្វៀ​ង​ យ៉ាំ​ង​ហុង​ អាយុ​៣២​ ឆ្នាំ​ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​។​ ជនសង្ស័យ​បាន​លួច​ម៉ូតូ​ស្គូ​ពី​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 1D-8568​ ជា​ កម្មសិទ្ធិ​របស់​ឈ្មោះ​ ហេង​ ណា​រី​ ភេទ​ស្រី​ អាយុ​៧១​ឆ្នាំ​ រស់នៅ​កន្លែង​កើតហេតុ​ខាង​ លើ​ ។​

​ម្ចាស់​ម៉ូតូ​ឈ្មោះ​ ហេង​ ណា​រី​ បាន​ ប្រាប់​សមត្ថកិច្ច​ថា​ ម៉ូតូ​របស់​គាត់​បាន​ ចាក់សោ​ទុក​ក្នុង​របង​ផ្ទះ​ត្រឹមត្រូវ​នៅ​ខាង​ មុខ​ផ្ទះ​ តែ​មិន​បាន​ចាក់សោ​របង​ផ្ទះ​នោះ​ ទេ​ ។​ ពេល​នោះ​ក៏​ត្រូវ​ចោរលួច​យក​ទៅ​ បាត់​ហើយ​គាត់​ក៏​បាន​ទៅ​ប្ដឹង​សមត្ថកិច្ច​ ទើប​សមត្ថកិច្ច​ស្រាវជ្រាវ​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ខណៈ​ដែល​ជនសង្ស័យ​ កំពុង​ជិះ​ម៉ូ​ូ​តូ​ហើយ​ឃើញ​សមត្ថកិច្ច​ផ្ដួល​ ម៉ូតូ​ចោល​រត់​ចូល​ព្រៃ​ ។​

​នគរបាល​បានឱ្យ​ដឹង​ដែរ​ថា​ ម៉ូតូ​ជន​ រង​គ្រោះ​ត្រូវ​ជនសង្ស័យ​កាច់​បំបែក​សោ​ លួច​យក​ចេញពី​របង​ផ្ទះ​ខណៈ​ដែល​ម្ចាស់​ ម៉ូតូ​ជាប់រវល់​ភ្លេចខ្លួន​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ​ត្រូវ​បាន​ សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​ ចំណែក​ម៉ូតូ​សមត្ថកិច្ច​បាន​ប្រគល់​ឱ្យ​ ម្ចាស់​វិញ​ហើយ​ដែរ​ ៕​

IMG-20160101-WA0009

...

ដោយ៖ ឆ្លាម​សមុទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print