ខេត្ដប៉ៃលិន៖ កម្មករសំណង់៣នាក់ បានរងរបួសធ្ងន់និងស្រាលខណៈទាញដែក ទៅប៉ះខ្សែភ្លើងស្រាតឆក់ធ្លាក់ពីលើ សំណង់ផ្ទះថ្ម ហើយត្រូវបានក្រុមគ្រួសារ ម្ចាស់សំណង់បញ្ជូនទៅសង្គ្រោះផងដែរ ។
ករណីកម្មករសំណង់ត្រូវចរន្ដអគ្គិសនីឆក់របួសធ្ងន់ស្រាលខាងលើនេះបានកើតឡើងនៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ នៅផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលា ក្រៅ ខេត្ដប៉ៃលិន ។
នៅកន្លែងកើតហេតុគេបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់ដែលរងរបួស២ នាក់ធ្ងន់និងម្នាក់ស្រាលទី១-ឈ្មោះ ហៀង នី ភេទប្រុស អាយុ៣២ឆ្នាំ (របួសធ្ងន់), ទី២-ឈ្មោះ ហែម ជឿន ភេទប្រុស អាយុ ៤០ឆ្នាំ (របួសធ្ងន់រលាករលួយស្បែក) ទាំង២នាក់នេះរស់នៅភូមិស្វាយចេក ឃុំស្វាយចេក ស្រុកបសេដ្ឋ ខេត្ដកំពង់ ស្ពឺ និងទី៣-ឈ្មោះ កុយ វ៉ាន់ណេត ភេទ ប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអូរ រអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។
ប្រភពបានឱ្យដឹងទៀតថា ផ្ទះដែល កម្មករសំណង់រងគ្រោះកំពុងសាងសង់ នេះគេបានដឹងថាម្ចាស់ផ្ទះមានឈ្មោះ ម៉េង ទ្រី ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ លក់ចាប់ហួយ ។
តាមសាក្សីឃើញហេតុការណ៍បាន និយាយថា មុនពេលកើតហេតុគេបាន ឃើញកម្មករសំណង់ទាំង៣នាក់ខ្លះឡើង តាមផន្ទាទៅជាន់លើ និងខ្លះទៀតលើក ដែកសរសៃហុចទៅឱ្យអ្នកខាងលើ តែ ដោយសារការធ្វេសប្រហែសក៏ប៉ះជា មួយនឹងខ្សែភ្លើងស្រាតឆក់តគ្នាតែម្ដង ។ នៅពេលនោះគេបានឃើញកម្មករសំណង់ ម្នាក់ធ្លាក់មកដល់ដីនិងម្នាក់ទៀតធ្លាក់ ទើរលើដែកកៀនផ្ទះ បណ្ដាលឱ្យរងរបួស ធ្ងន់ ។
តាមអាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា ជនរងគ្រោះ២នាក់ដែលរងរបួសធ្ងន់ត្រូវ បានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ដបាត់ ដំបង ឯអ្នករងរបួសស្រាលនៅព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ដប៉ៃលិន ៕
ដោយ៖ ស សារ៉េត