ខេត្ដព្រះសីហនុ៖ បុរសជនជាតិវៀត ណាមម្នាក់ត្រូវបានសមត្ថកិច្ចនគរបាល ប៉ុស្ដិ៍លេខ៤ ចាប់ខ្លួននៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីលួចម៉ូតូរបស់ប្រជា ពលរដ្ឋកាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចភូមិទី៥ សង្កាត់ លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។
ជនសង្ស័យដែលត្រូវបានសមត្ថកិច្ច ចាប់ខ្លួនឈ្មោះ ង្វៀង យ៉ាំងហុង អាយុ៣២ ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ។ ជនសង្ស័យបានលួចម៉ូតូស្គូពី ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 1D-8568 ជា កម្មសិទ្ធិរបស់ឈ្មោះ ហេង ណារី ភេទស្រី អាយុ៧១ឆ្នាំ រស់នៅកន្លែងកើតហេតុខាង លើ ។
ម្ចាស់ម៉ូតូឈ្មោះ ហេង ណារី បាន ប្រាប់សមត្ថកិច្ចថា ម៉ូតូរបស់គាត់បាន ចាក់សោទុកក្នុងរបងផ្ទះត្រឹមត្រូវនៅខាង មុខផ្ទះ តែមិនបានចាក់សោរបងផ្ទះនោះ ទេ ។ ពេលនោះក៏ត្រូវចោរលួចយកទៅ បាត់ហើយគាត់ក៏បានទៅប្ដឹងសមត្ថកិច្ច ទើបសមត្ថកិច្ចស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនសង្ស័យខណៈដែលជនសង្ស័យ កំពុងជិះម៉ូូតូហើយឃើញសមត្ថកិច្ចផ្ដួល ម៉ូតូចោលរត់ចូលព្រៃ ។
នគរបាលបានឱ្យដឹងដែរថា ម៉ូតូជន រងគ្រោះត្រូវជនសង្ស័យកាច់បំបែកសោ លួចយកចេញពីរបងផ្ទះខណៈដែលម្ចាស់ ម៉ូតូជាប់រវល់ភ្លេចខ្លួន ។
បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបាន សមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅ តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកម៉ូតូសមត្ថកិច្ចបានប្រគល់ឱ្យ ម្ចាស់វិញហើយដែរ ៕
ដោយ៖ ឆ្លាមសមុទ្រ